Connect with us

ព័ត៌មានជាតិ

ខណ្ឌច្បារអំពៅមានទីតាំង ចត្តាឡីស័កសរុបចំនួន១៨

បានផុស

នៅ

ភ្នំពេញះមកដល់វេលាថ្ងៃត្រង់ថ្ងៃទី១៤ខែមីនានេះ នៅមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញមានទីតាំងចំនួន១៨ ហើយដែលត្រូវធ្វើចត្តាឡីសក័។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីលោកគុយ គឹមហ៊ាង មន្ត្រីទទួលបន្ទុកសារុបសភាពការណ៍ជំងឺកូវិដ១៩នៃសាលាខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីថា មានទីតាំងចំនួន១៨ហើយដែលត្រូវធ្វើចត្តាឡីសក័ បន្ទាប់ពីរកឃើញអ្នកពាក់ពន្ធ័វិជ្ជមានកូវីដ ១៩នាព្រឹត្តិការណ៍២០កុម្ភះ។

លោកគុយ គឹមហ៊ាង បានបញ្ជាក់ថា ទីតាំងដែលត្រូវធ្វើចត្តាឡីសក័នោះមានសង្កាត់ច្បារអំពៅទី១ សង្កាត់ព្រែកប្រា សង្កាត់និរោធ សង្កាត់វាលស្បូវនិងសង្កាត់ក្បាលកោះ។ដោយឡែកសង្កាត់ច្បារអំពៅទី២និងសង្កាត់ព្រែកថ្មីពុំទាន់មានអ្នកពាក់ពន្ធ័ជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍ថ្ងៃ២០កុម្ភះនោះទេ។

គួរបញ្ជាក់ថា ទីតាំងដែលត្រូវធ្វើចត្តាឡីសក័ច្រើនជាងគេនោះគឺសង្កាត់និរោធ (គ្នុងបុរីប៉េង ហួត គម្រោង៧)ដែលមានអ្នកពាក់ពន្ធ័ជំងឺកូវីដ១៩។ហើយទីតាំងនិមួយៗគឺមានសមត្ថកិច្ចដាក់កម្លាំងការពារមិនអនុញ្ញាតិឲ្យចេញចូលឡើយ។ក្នុងនោះគ្រាន់តែបិទការចេញចូលតែក្នុងទីតាំងផ្ទះដែលត្រូវធ្វើចត្តាឡីសក័ដោយពុំមានបិទផ្លូវនោះទេ។ដូច្នេះរាល់ការនិយាយពាក្យចចាមអារ៉ាមថាបិទផ្លូវនោះគឺមិនពិតឡើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម