ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា នៅខេត្តកំពត នាពេលខាងមុខ
ក្រសួងទេសចរណ៍ សហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) នឹងរៀបចំកម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា (Cambodia Travel MATACH-CTM) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត។

កម្មវិធីនេះ មានគោលបំណងជំរុញការតភ្ជាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍មកពីបណ្តាប្រទេសនានាមកកាន់កម្ពុជា តាមរយៈការរៀបចំឱ្យមានជំនួបផ្លាស់ប្តូពាណិជ្ជកម្មរវាងក្រុមហ៊ុនទេសចរណ៍ក្រៅប្រទេស ជាមួយប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ជាពិសេសការបង្កើនកញ្ចប់ទស្សនកិច្ចទេសចរណ៍តាមតំបន់ឆ្នេរសមុទ្រកម្ពុជា។ នេះបើយោងតាមលិខិរបស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) បានកំពុងជ្រើសរើសក្រុមហ៊ុនទេសចរណ៍ដែលជាអ្នកទិញ (Buyers) និងក្រុមហ៊ុនអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influuencers) សំខាន់ៗចំនួន ៦០ក្រុមហ៊ុន ពីប្រទេសឥណ្ឌូនេស៊ី ថៃ វៀតណាម សិង្ហបុរី ម៉ាលេស៊ី ឥណ្ឌា រុស្ស៉ី តួកី អ៊ីរ៉ង់ ចិន និងសហភាពអារ៉ាប់រួម រួមជាមួយ អ្នកលក់ (Sellers) ដែលជាប្រតិបត្តិករទេសចរណ៍ក្នុងស្រុកប្រមាណ ១០០ក្រុមហ៊ុន។ ក្រុមហ៊ុននេះ នឹងរៀបចំឡើងជាទម្រង់ជំនួបចរចាពាណិជ្ជកម្មទេសចរណ៍ទ្វេភាគី (B2B) រវាងអ្នកទិញ (Buyers) ដោយមានការចុះកិច្ចសន្យាទិញ- លក់នៅទីតាំងផ្ទាល់ អមជាមួយសិក្ខាសាលាផ្សព្វផ្សាយស្តីពីតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះក្រសួងទេសចរណ៍ បានអំពាវនាវដល់ សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលមានបំណងចង់ក្លាយជាអ្នកលក់ ដើម្បីចូលរួមក្នុងកម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា សំដៅបង្កើនទំនាក់ទំនងភាពជាដៃគូពាណិជ្ជកម្ម និងជំរុញភាពទាក់ទាញទេសចរណជាតិក្នុងតំបន់អន្តរជាតិ មកទស្សនាកម្ពុជា “ព្រះរាជាណាចក្រអច្ឆរិយៈផ្តល់ភាពកក់ក្តៅ”។ ជាពិសេស តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតលើលោកកាន់តែច្រើនថែមទៀត។ ចុះឈ្មោះចូលរួមតាមរយៈលេខ 015 55 31 31 (Telegram/WhatsApp)៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


