Connect with us

ព័ត៌មានជាតិ

សូម​កុំ​ភ្ញាក់ផ្អើល ខ​ណៈ​នេះ​គ្រូពេទ្យ​ចុះ​ទៅ​យក​សំណាក​ពី​អ្នក​ពាក់ព័ន្ធ​ក្នុង​បុរី​ ប៉េង ហួត ជា​លើក​ទី​២​ទេ​

បានផុស

នៅ

​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ​បាន​សហ​ការណ៍​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ ចុះ​ទៅយក​សំណាក​ពី​អ្នក​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩ ជា​លើក​ទី​២​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២០​កុ​ម្ភៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រភពពី​លោក គុយ គឹម​ហ៊ាង មន្ត្រី​សាលាខណ្ឌ​ច្បារអំពៅ​ទទួលបន្ទុក​តាមដាន​ស​ភាព​ការណ៍​ជំងឺ​កូ​វីដ​១៩​បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា ​គឺ​ថ្ងៃទី​១៤​និង​១៥​ខែ​មីនា​នេះ​ ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ បាន​ចុះ​ទៅយក​សំណាក​ពី​ជនជាតិ​ចំនួន​៩​នាក់​ ដែល​កំពុង​ដាក់ខ្លួន​ជា​ច​ត្តា​ឡី​ស​ក័​ក្នុងផ្ទះ​លេខ​២៩៧​ផ្លូវ​ប៉ូ​ឡា​រី​ស​(​បុរី​ប៉េង ហួត គម្រោង​៧)​ក្នុង​ភូមិ​បឹង​ឈូក សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​មក​នោះ​។

​លោក ​គុយ គឹម​ហ៊ាង បានបញ្ជាក់​នេះ ​ជា​លើក​ទី​២​ហើយ​ ដែល​អាជ្ញាធរ​នឹង​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ ចុះ​ទៅយក​សំណាក​អ្នក​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩​ ក្នុង​ព្រឹត្តិការ​ថ្ងៃទី​២០​ខែ​កុ​ម្ភៈ។​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ កុំ​មានការ​ភាន់ច្រឡំ​ខ្លាចក្រែង​មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩​នៅ​ទីតាំង​ ដែល​គ្រូពេទ្យ​ទៅ​យក​សំណាក​ជា​លើក​ទី​២​។​ ហើយ​ការ​ចុះ​យក​សំណាក​នេះ​ គឺ​ធ្វើឡើង​រហូតដល់​ថ្ងៃទី​១៥​ខែ​មីនា​នេះ ​រហូតដល់​អស់​។ គួរ​បញ្ជាក់​ថា​ ចាប់តាំងពី​ថ្ងៃទី​១៤​រហូតដល់​១៥​ខែមីនា​នេះ​ មាន​ចចាមអារ៉ាម​ថា​នៅក្នុង​បុរី ប៉េង ហួត គម្រោង​៧​មាន​អ្នក​ជាប់​វិជ្ជមាន​កូ​វីដ​១៩​ទៀតហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​។​ តែ​ធាតុ​ពិត​គ្រូពេទ្យ​ចុះទៅ​យក​សំណាក​លើក​ទី​២ ពី​អ្នក​ពាក់ព័ន្ធ​បន្ទាប់ពី​យក​សំណាក​លើក​ទី​១​គឺ​ពុំ​អវិជ្ជមាន​ទាំងអស់​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​ពលរដ្ឋ​៤៧​នាក់ ត្រូវ​អនុញ្ញាត​ឲ្យ​ទៅ​លំនៅដ្ឋាន​វិញ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម