ព័ត៌មានជាតិ
លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលដឹកនាំដោយលោក បេ ហេដុង (Bae Hae-dong) ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ។

តាមរយៈជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈប្រតិភូនៃសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ បានជម្រាបជូនលោករដ្ឋមន្ត្រី អំពីគោលបំណងក្នុងការស្វែងយល់អំពីស្ថានភាព សក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការស្វែងយល់ពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងវិស័យការងារ។

លោក ហេង សួរ បានសម្តែងការស្វាគមន៍ និងសង្ឃឹមថា តាមរយៈទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជានាពេលនេះ នឹងនាំមកនូវអ្នកវិនិយោគកូរ៉េកាន់តែច្រើនមកកម្ពុជា។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានដំឡើងកំរិតទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងកៀរគរអ្នកវិនិយោគបរទេស ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនក្នុងការជួយសម្របសម្រួលដល់ការវិនិយោគបរទេសនៅកម្ពុជា ដូចជាតំបន់សេដ្ឋកិច្ចពិសេសជាដើម។ ក្នុងន័យនេះ កម្ពុជាក៏ចង់ឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅកម្ពុជាផងដែរ។

ជាការឆ្លើយតប លោក Bae Hae-dong បានសម្តែងការគាំទ្រ និងគូសបញ្ជាក់ថា

តាំងពីដើមមក កម្ពុជា និងសាធារណរដ្ឋកូរ៉េមានទំនាក់ទំនងយ៉ាងស៊ីជម្រៅលើវិស័យសេដ្ឋកិច្ច និងវប្បធម៌ រួមទាំងក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ លោកជឿជាក់ថាសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងនៅតែបន្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនេះ លោកសង្ឃឹមថាកម្ពុជា នឹងបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ដែលស្របតាមតម្រូវការការងារនៅក្នុងប្រទេសកូរ៉េ។ លោកបង្ហាញថាសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ រង់ចាំរាល់កិច្ចសហការដើម្បីដាក់ចេញជាវិធានការរួមគ្នា៕





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


