ព័ត៌មានជាតិ
លោក ហេង សួរ ចុះជួបសួរសុខទុក្ខកម្មករនិយោជិតនៅតាមកន្លែងស្នាក់នៅ នៃតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ខណ្ឌពោធិ៍សែនជ័យ
នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសាកសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់នៅតាមកន្លែងស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គោលបំណងដែលលោករដ្ឋមន្ត្រី ចុះជួបផ្ទាល់ជាមួយកម្មករនិយោជិតនាពេលនេះ គឺដើម្បីពិនិត្យមើលជាក់ស្តែងអំពីជីវភាព និងការស្នាក់នៅ ជាពិសេសបានដឹងពីសុខទុក្ខពិតប្រាកដរបស់កម្មករនិយោជិតដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាសនានា។

នៅក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលជាមួយលោករដ្ឋមន្ត្រី នាពេលនេះកម្មករនិយោជិតក៏បានជម្រាបជូនលោករដ្ឋមន្ត្រី អំពីជីវភាពរស់នៅ និងការងារក្នុងរោងចក្រ សហគ្រាស រួមនិងអត្ថប្រយោជន៍ផ្សេងៗដែលទទួលបានពីរោងចក្រ សហគ្រាស និងការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលផ្តល់ជូនដល់កម្មករនិយោជិតផងដែរ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏បានជំរុញ និងលើកទឹកចិត្តដល់កម្មករនិយោជិតខិតខំប្រឹងប្រែងធ្វើការងារ ជាពិសេសគ្រួសារដែលមានសមាជិកជាយុវជន សូមជួយជំរុញពួកគាត់ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឬហៅថា TVET ១,៥លាននាក់ ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលផ្តល់ជូនការបណ្តុះបណ្តាលឥតគិតថ្លៃ និងឆាប់ទទួលបានជំនាញច្បាស់លាស់ដើម្បីអាចប្រកបការងារ និងរកប្រាក់ចំណូលជួយក្រុមគ្រួសារបន្ថែមផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ តែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត មិនត្រឹមតែការធ្វើការងារនៅតាមរោងចក្រ សហគ្រាសប៉ុណ្ណោះទេ តែរាជរដ្ឋាភិបាលក៏គិតគូរជាខ្លាំងលើប្រព័ន្ធគាំពារសង្គម និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។ ជារួម គោលបំណងចំបងដែលរាជរដ្ឋាភិបាលចង់បាននោះ គឺការប្រែក្លាយ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៧ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


