ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ សពជនជាតិចិននៅតម្កល់ទុកនៅមន្ទីរពេទ្យនៅឡើយទេ រង់ចាំលទ្ធផលតេស្តសិន
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឲ្យដឹងនៅល្ងាចថ្ងៃទី១៥នេះថាសាកសពជនជាតិចិន យើងកំពុងតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនៅឡើយទេ ដោយរង់ចាំលទ្ធផលតេស្តសិន ទើបសម្រេចថាត្រូវធ្វើយ៉ាងណាបន្តទៀត។
លោកបានបន្តថា ចំពោះសពជនជាតិចិននេះ សាលាខេត្តបានជូនដំណឹងនិងធ្វើការទំនាក់ទំនងជាមួយស្ថានទួតចិនរួចហើយ។
លោកបានបន្តទៀតថា «យើងនឹងរង់ចាំមើលការពិនិត្យបញ្ជាក់បន្ថែមទៀតពេលលទ្ធផលតេស្តបង្ហាញ»។
លោកបានបន្ថែមថា តាមការវាយតម្លៃបឋមរបស់ក្រុមគ្រូពេទ្យ គឺជនជាតិចិនដែលស្លាប់នោះមានជំងឺរ៉ាំរ៉ៃមានរលាកលំពែងនិងសួតរ៉ាំរ៉ៃនិងមានឡើងជាតិស្ករខ្ពស់។ក្នុងនោះក្រុមគ្រូពេទ្យបានយកសំណាកសពទៅធ្វើតេសត្តរកជំងឺកូវីដ១៩នៅវិទ្យាស្ថានប៉ាស្ទ័រផងដែរ។
គួរបញ្ជាក់ថា ជនជាតិចិនម្នាក់បានស្លាប់នៅក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះមាន ឈ្មោះ RAO SHAOXING អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EH4480832 បានចូលមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានស្នាក់នៅ និងធ្វើចត្តាឡីស័កនៅបន្ទប់លេខ៩១៨ ក្នុងអគារស្នាក់នៅរួមរបស់បុគ្គលិកកាស៊ីណូ មួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០:៤២នាទី ដោយបុរសរូបនេះមានអាការៈហត់ និងចុះខ្សោយខ្លាំង ក៏ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ដោយពិនិត្យឃើញថា បុរសរូបនេះ មានអាការៈកាន់តែធ្ងន់ធ្ងរ ដូចនេះក្រុមគ្រូពេទ្យបានរៀបចំបែបបទដើម្បីបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ ប៉ុន្តែដោយបុរសរូបនេះមានស្ថានភាពសុខភាព ចុះខ្សោយពេកទើបធ្វើឲ្យគាត់ទទួលមរណភាព នៅវេលាម៉ោង០១និង៤៣នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
ដោយ ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


