ព័ត៌មានជាតិ
ខេត្តកណ្ដាលរកឃើញអ្នកពាក់ព័ន្ធសហគមន៍២០កុម្ភៈជាង១៤០០០នាក់ និងមានអ្នកឆ្លងកើនដល់ជាង១០០នាក់
គិតត្រឹមថ្ងៃទី១៥ខែមីនាឆ្នាំ២០២១នេះ ខេត្តកណ្តាលបានរកឃើញអ្នកជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលប្រមាណជាង១៤០០០នាក់ និង មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១១១នាក់។
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានឲ្យដឹងនៅរសៀលថ្ងៃនេះថាស្ថានភាពជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅតែធ្ងន់ធ្ងរនៅឡើយ ដោយរដ្ឋបាលខេត្តកំពុងបន្តរុករកអ្នកដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដជាបន្តបន្ទាប់។

លោកបានបន្តថា គិតត្រឹមថ្ងៃទី១៥មីនានេះ ក្រុមការងារបានស្វែងរកអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈប្រមាណជាង១៤០០០នាក់ហើយ ក្នុងនោះមានអ្នកដែលប៉ះពាល់ផ្ទាល់ចំនួន១៧១៣នាក់ កំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលដែលបានរៀបចំ។ ក្រៅពីនេះជាអ្នកដែលមានការប៉ះពាល់ដោយប្រយោលដែលឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះ។
លោកបានបន្តទៀតថា ក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធជាង១៤០០០នាក់នោះក្នុងមានមានអ្នកឆ្លងចំនួន១១១នាក់ភាគច្រើនជាជនជាតិចិនក្នុងនោះមានអ្នកជាសះស្បើយចំនួន៣នាក់ផងដែរ។
លោកបានបន្ថែមទៀតថា ទោះបីជាមានការឆ្លងជំងឺច្រើន តែយើងនៅតែអាចគ្រប់គ្រងបានព្រោះអ្នកឆ្លងនៅក្នុងជ្រៃធំស្រុកកោះធំដែលអាជ្ញាធរបានបិទរួចហើយហើយនៅផ្សារវិហារសួគ៌នៅស្រុកខ្សាច់កណ្តាលនិងនៅភូមិវាលធំស្តុកល្វាឯកក៏យើងអាចគ្រប់គ្រងបានដែរ។

លោកបានបញ្ជាក់ទៀតថា «យើងនឹងពិនិត្យមើលទីតាំងបន្ថែមទៀត ក្នុងករណីសំណាកមានចំនួនច្រើនព្រោះថា បច្ចុប្បន្នយើងអាចគ្រប់គ្រងបាននៅឡើយទេ»។ លោកបានបន្ថែមថា ទោះបីជាស្ថានភាពកូវីដនៅមិនទាន់ធូរស្រាលក៏ដោយក៏រដ្ឋបាលខេត្តមិនបានហាមឃាត់មិនឲ្យប្រជាជនមកពីតំបន់មានហានិភ័យណាមួយចូលក្នុងខេត្តនោះទេលើកលែងតែតំបន់មួយចំនួនដែលខេត្តបានហាមឃាត់ប៉ុណ្ណោះដូចជាតំបន់ជ្រៃធំ ផ្សារវិហារសួគ៌ និង ភូមិវាលធំនៅស្រុកល្វាឯមដែលមានការរាតត្បាតកូវីដ១៩។ ក្រៅពីតំបន់៣ទីតាំងនេះយើងបានអនុញ្ញាតឲ្យចេញចូលជាធម្មតានៅឡើយទេ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥មីនានេះកម្ពុជាមានករណីឆ្លងសរុប ចំនួន ១៣២៥នាក់ក្នុងនោះមានអ្នកឆ្លងក្នុងសហគមន៍ចំនួន៨១០នាក់និងជាសះស្បើយចំនួន ៧៣០នាក់ ដែលក្នុងនោះ អ្នកជាសះស្បើយថ្មីចំនួន ៨៣ នាក់៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


