Connect with us

ព័ត៌មានជាតិ

ចុះ​យក​សំណាក​អ្នក​ពាក់​ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​ចំនួន​១៨​នាក់ ​នៅ​ស្ទឹងមានជ័យ​២

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ នៅវេលា​ម៉ោង​១៦​និង​៥០​នាទី​រសៀល​ ថ្ងៃទី​១៥​ខែមីនា​នេះ​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ បាន​ចុះ​ទៅ​យក​សំណាក​អ្នក​ពាក់​ព័ន្ធ​ជំងឺ​កូ​វីដ​១៩​ ខ​ណៈ​ដែល​អ្នក​វិជ្ជមាន​កូ​វីដ​ ត្រូវ​បាន​នាំ​យក​ទៅ​ព្យាបាល​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែមីនា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ពី​លោក​វរសេនីយ៍ឯក ម៉េង វិមាន​តា​រ៉ា អធិការ​នគរបាល​ខ​ណ្ឌ​មានជ័យ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ទីតាំង​ដែល​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​អ្នក​ដែល​ពាក់​ព័ន្ធ​នា​រសៀល​ថ្ងៃនេះ​ គឺ​ស្ថិត​នៅផ្ទះ​គ្មាន​លេខ​ផ្លូវលំ​ក្រុម​៩​ភូមិ​ឫស្សី​ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

ក្នុង​នោះ​មនុស្ស​ដែល​ត្រូវ​មក​សំណាក​មាន​ចំនួន​១៨​នាក់​ ក្នុង​នោះ​មាន​ស្រី​១១​នាក់​។ លោក​អធិការ​បាន​បញ្ជាក់​ថា ​អ្នក​ពាក់​ព័ន្ធ​ទាំង​១៨​នាក់​ ខាងលើ​នេះ​ ធ្លាប់​ធ្វើការ​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​នៅ​ខារ៉ាអូខេ​មួយកន្លែង​ក្នុង​ខណ្ឌទួលគោក​។

លោក​អធិការ​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​ក្បែរ​លំនៅ​ខាងលើ​សូម​កុំមក​អង្គុយលេង​ជាមួយ​អ្នក​ដែល​គ្រូពេទ្យ​ឲ្យ​សោះ​ព្រោះ​អាច​ប្រឈម​និង​ឆ្លង​ជំងឺ​ខ្លាំង​ណាស់​។ បើ​មិន​ចាំ​បាច់​សូមកុំ​ចេញពីផ្ទះ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម