ព័ត៌មានជាតិ
ប្រហែសមិនបានទេ គ្រូពេទ្យចុះទៅខណ្ឌច្បារអំពៅចុះទៅយកអ្នកវិជ្ជមានកូវីដទាំងយប់
ភ្នំពេញ ៖ ពិតជាប្រហែសមិនបានទេ ខណៈជំងឺកូវីដ១៩ដ៏កាចសាហាវកំពុងចម្លងយ៉ាងពេញបន្ទុកមកលើមនុស្សមិនថាអ្នកមានឬអ្នកក្រឡើយ។

ជាក់ស្តែងចាប់តាំងពីព្រលប់រហូតដល់យប់ទៅហើយក៏គ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅរួមទាំងអាជ្ញាធរបានចុះទៅយកអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន៣នាក់ យកមកមន្ទីរពេទ្យភ្លាមៗ។

យោងតាមប្រភពពីលោកគុយ គឹមហ៊ាង មន្ត្រីសាលាខណ្ឌច្បារអំពៅទទួលបន្ទុកតាមដានសភាពការជំងឺកូវីដបានឲ្យដឹងថា មកដល់យប់ថ្ងៃទី១៥ខែមីនានេះគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅរួមទាំងអាជ្ញាធរបានចុះទៅយកអ្នកផ្ទុកវីរូសកូវីដ១៩ចំនួន៣នាក់ក្នុងនោះមានម្នាក់ស្ថិតក្នុងផ្ទះលេខ៩ផ្លូវជាតិលេខ១ភូមិដើមអំពិលសង្កាត់ច្បារអំពៅទី១និង២នាក់ទៀតស្នាក់នៅផ្ទះលេខ២៩៧ផ្លូវប៉េឡារីស បុរីប៉េង ហួត ភូមិបឹងឈូក សង្កាត់និរោធ។

លោក គុយ គឹម ហ៊ាង បានបញ្ជាក់ថាមកដល់យប់នេះក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញរកឃើញទីតាំងចត្តាឡីស័កចំនួន២១ហើយដែលភាគច្រើននៅសង្កាត់និរោធតែម្តង។ លោកសុំឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ននូវជំងឺដ៏កាចសាហាវនេះកុំមើលស្រាលឲ្យសោះ៕
ដោយ ៖ នរា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


