ព័ត៌មានជាតិ
ហត់នឿយនឹងជីវិតជាពិការភាពពេក បុរសវ័យចំណាស់ម្នាក់លែងអាឡោះអាល័យលោកីយ៍ ចងកបញ្ចប់ជីវិត
បុរសវ័យចំណាស់ជាជនជាតិដើមភាគតិចមួយរូបនៅក្នុងស្រុក វើនសៃ ខេត្តរតនគិរី បានសម្រេចចងកបញ្ចប់ជីវិត លែងអាឡោះអាល័យនឹងលោកីយ៍តទៅទៀត ព្រោះហត់នឿយនឹងជីវិតជាជនមានពិការភាពពេក។ មុនសម្រេចបញ្ចប់ជីវិតនេះ បុរសវ័យចំណាស់ បានរងការឈឺចាប់ឥតឈប់ឈរពីដៃ និងជើងរបស់គាត់ដែលមានស្ថានភាពខ្វិនតាំងពីកំណើត។

បុរសវ័យចំណាស់ជាជនជាតិដើមភាគតិចដែលសម្លាប់ខ្លួននេះ គាត់មានឈ្មោះថា ខាំថង ដែង មានវ័យ៦៣ឆ្នាំ។ គាត់បានចងកសម្លាប់ខ្លួននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ នៅផ្ទះរបស់គាត់ ស្ថិតនៅក្នុងឃុំកាចូន ស្រុកវើនសៃ ខេត្ករតនគិរី។ លោក ខាំថង ដែង មានសភាពខ្វិនដៃ ជើងតាំងពីកំណើត ហើយក្នុងមួយខែមកនេះ ដៃជើងរបស់គាត់បានចាប់ផ្តើមឈឺទាំងយប់ទាំងថ្ងៃ ដោយគាត់រស់នៅតែម្នាក់ឯង ក្នុងផ្ទះខ្ទមតូចមួយ នៅជិតផ្ទះជីដូនមួយ។ ដោយសារមានពិការភាព គាត់មិនមានប្រពន្ធទេ មានតែបងប្អូនសាច់ញាតិដែលតែងតែផ្តល់ចំណីអាហារដល់គាត់ជាប្រចាំថ្ងៃ។
មុនគាត់ចងកសម្លាប់ខ្លួន លោក ស្វែង បាន ដែលជាមេភូមិ និងជំនួយការភូមិ បានទិញថ្នាំផ្តល់ឱ្យគាត់ជាញឹកញាប់ដែរ ប៉ុន្តែ គាត់មិនបានយូរស្បើយពីជំងឺនេះឡើយ។ លោក ខាំថង ដែន មានជំងឺខ្វិនដៃជើងនេះតាំងពីកំណើតមកម្លេះ ហើយរស់នៅអាស្រ័យជាមួយបងប្អូន ភូមិផងរបងជាមួយ។ គាត់មិនដែលមានជម្លោះជាមួយអ្នកណាមួយឡើយ ហើយពេលមានពិធីបុណ្យសព ពិធីបុណ្យទានផ្សេងៗរបស់អ្នកភូមិ តែងតែឃើញគាត់កាន់ឈើច្រត់ ដៃតោងឡើងទៅលើ ជើងវិញមិនត្រង់ដូចជនដទៃឡើយ។ គាត់តែងតែអង្គុយកំដរសពនៅចុងជើងនៃសពស្លាប់នេះ ២ទៅ៣ថ្ងៃ ទើបយកសពកប់ ទើបគាត់ត្រឡប់ទៅផ្ទះខ្លួនវិញ។

លោក ខាំថង ដែន គាត់បានសុំឱ្យអ្នកស្រុក ភូមិ ជួយរើសផ្ទះរបស់គាត់ទៅតាំងនៅជិតប្អូនបង្កើត ហើយស្ថានភាពចុងក្រោយ គាត់ក្រោកដួលៗ បណ្តាលឱ្យគាត់លែងមានចិត្តចង់រស់តទៅទៀត ណាមួយគ្មានប្រពន្ធកូន នៅមើលថែរក្សា ផ្តល់បាយទឹក នំចំណី ព្រឹកល្ងាច គ្រប់គ្រាន់ផង ទើបបញ្ចប់ជីវិតរបស់ខ្លួនទៅ ដោយយកខ្សែភ្លើងចងភ្ជាប់លើថ្មើផ្ទះ ចងកសម្លាប់ខ្លួនតែម្តង៕
ដោយ៖ ខៀវ ចាប

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន