ព័ត៌មានជាតិ
ដើមចំបក់អាយុកាលជាង ២ ០០០ ឆ្នាំ ប្រទះឃើញនៅតំបន់វិស្សមកាលឆ្នេរមាសឆ្នេរប្រាក់
នៅតំបន់វិស្សមកាលឆ្នេរមាសឆ្នេរប្រាក់ ដែលកំពុងវិនិយោគជាគោលដៅទេសចរណ៍មាត់ឆ្នេរនៃខេត្តព្រះសីហនុ ត្រូវបានក្រុមអ្នករុករកប្រទះឃើញដើមឈើចំណាស់មួយ ដែលមានអាយុកាលជាង ២ ០០០ ឆ្នាំ លាក់ខ្លួនកណ្ដាលព្រៃ។
ដើមឈើអាយុកាលរាប់សតវត្សនេះ ត្រូវបានមន្ត្រីក្រុមហ៊ុនអភិវឌ្ឍនៅតំបន់វិស្សមកាលឆ្នេរមាសឆ្នេរប្រាក់អះអាងថា ជាប្រភេទដើមចំបក់ ដែលត្រូវបានរកឃើញនៅពេលក្រុមហ៊ុនទទួលបានសិទ្ធិអភិវឌ្ឍនៅតំបន់នោះកាលពីអំឡុងឆ្នាំ ២០១០។

បើតាមអ្នកមើលការខុសត្រូវក្រុមហ៊ុនអភិវឌ្ឍតំបន់វិស្សមកាលឆ្នេរមាសឆ្នេរប្រាក់ លោក រ៉ា ប៊ីត ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចក្នុងខេត្តព្រះសីហនុយ៉ាងដូច្នេះថា «ដើមឈើនេះគឺមានអាយុកាល ២០០០ ឆ្នាំ»។ នៅពេលសួរបញ្ជាក់តើអាចវាយតម្លៃអាយុកាលដើមឈើនេះយ៉ាងម៉េចទៅ? អ្នកមើលការខុសត្រូវក្រុមហ៊ុនបានលើកសំអាងដោយការពិសោធន៍ដែលបញ្ជាក់ពីអាយុកាលដើមឈើដ៏ចំណាស់នេះ។

បើតាមមន្រ្តីក្រុមហ៊ុន ដើមឈើយក្សនេះទាល់តែត្រូវការមនុស្ស ១៧ នាក់កាន់ដៃទើបព័ទ្ធជុំបាន។ មានកម្ពស់ប្រហែល ៥០ ម៉ែត្រ មានវល្លិរុំព័ទ្ធជុំវិញ មានឫសជ្រៅ និងស្លឹកឈើច្រើន លោក រ៉ា ប៊ីត បានប្រៀបធៀបដើមឈើអាយុរាប់ពាន់ឆ្នាំនេះហាក់ដូចជាម្ចាស់ពិតប្រាកដនៃតំបន់ឆ្នេរមាសឆ្នេរប្រាក់ ដែលសត្វនិងរុក្ខជាតិទាំងអស់ក្នុងបរិវេណ ៣៣ គីឡូម៉ែត្រការ៉េសុទ្ធតែគោរពដើមឈើនេះ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ