Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង​ប​ញ្ជូន​សំណាក​អ្នកពាក់ព័ន្ធ​សហ​គន៍​២០​កុម្ភៈ​ជាង​៣០០០​នាក់​ទៅធ្វើ​តេស្ត​រកកូ​វីដ​១៩

បានផុស

នៅ

​លោក ទូ​សាវុធ អភិបាលរង​ខេត្តកោះកុង​បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី​១៦​នេះ​ថា​ រហូត​មក​ដល់​ពេល​នេះ​រដ្ឋបាល​ខេត្ត​បា​នប​ញ្ជូន​សំណាក​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ជាង​៣០០០​នាក់ ​ជា​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ញូ​ញៀន​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ​ក្នុងចំណោម​សំណាក​ជាង​៣០០០​នោះ​ ក្រសួង​បាន​ធ្វើ​តេស្ត​ជា​បន្តបន្ទាប់​ដោយ​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​១៣​នាក់​ក្នុងនោះ​ជនជាតិ​ចិន​១០​នាក់​ខ្មែរ​២​នាក់​និង​សឹង្ហ​បុរី​១​នាក់​រួមទាំង​៣​នាក់​នៅ​ថ្ងៃទី​១៦​នេះ​ផងដែរ​។

លោក​បាន​បន្តទៀត​ថា ​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​៣​នាក់​ចុង​ក្រោយនេះ​មាន​ខ្មែរ​២​នាក់​ដែល​បាន​ឆ្លង​ជាមួយ​ជនជាតិ​ចិន​៨​នាក់​និង​ស្ត្រី​ចិន​១​នាក់​ទៀត​បាន​ឆ្លង​ពី​ជន​ជាតិចិន​និង​សឹង្ហ​បុរី​ដែល​បាន​រកឃើញ​ជា​លើកដំបូង​។

យ៉ាងណាក៏ដោយ លោក​បាន​បន្ថែម​ថា រដ្ឋបាល​ខេត្ត​កំពុង​រង់ចាំ​សំណាក​ជាច្រើន​ទៀត​ដែល​បាន​ផ្ញើ​ទៅធ្វើ​តេស្ត​ដែល​នៅ​មិនទាន់​ចេញ​លទ្ធផល​។

លោក​បាន​បញ្ជាក់​ថា «​អ្វី​ដែល​ត្រូវធ្វើ​បន្ត​នោះ​គឺត្រូវធ្វើ​តេស្ត​អ្នក​ជាប់​ពាក់ព័ន្ធ​ដែល​មាន​អ្នកខ្លះ​ត្រូវធ្វើ​តេស្ត​លើក​ទី​២​ខ្លះ​លើក​ទី​៣​និង​ខ្លះទៀត​ដែលមាន​ការពាក់ព័ន្ធ​ផ្ទាល់​រក​មិនឃើញ​ត្រូវធ្វើ​តេស្ត​ជា​លើក​ទី​៤​ជា​បន្តទៀត​ដើម្បី​ឲ្យ​ប្រកដប្រជា​ថា​ពួកគាត់​មិនមាន​ឆ្លង​កូ​វីដ​១៩​ព្រោះថា​មនុស្ស​ដែល​ពាក់ព័ន្ធ​ក្នុង​ក្រុមហ៊ុន​ញូ​ញៀន​យើង​បាន​យក​សំណាក​អស់ហើយ​ប្រមាណ​ជាង​៣០០០​នាក់​»​។

លោក អភិបាលរង​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​ដែរ​ថា​អាជ្ញាធរ​បានស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​ចេញចូល​មួយ​រយៈ​សិន​ដោយ​អ្នក​ខាងក្រៅ​ហាម​ចូលក្នុង​ក្រុមហ៊ុន​ហើយ​អ្នក​នៅ​ខាងក្នុង​ក្រុមហ៊ុន​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចេញ​មក​ខាងក្រៅ​ឡើយ​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ក្រុមការងារ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​រក​អ្នក​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន​និង​សឹង្ហ​បុរី​២​នាក់​ដែលមាន​តេស្ត​វិជ្ជមាន​កូ​វីដ​១៩​។​

គួរ​បញ្ជាក់​ថា​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៦​មីនា ឆ្នាំ​២០២១​នេះ​ មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ចំនួន​៩១៥​នាក់ ​ស្រី​៤២៤​ ប្រុស​៤៩១​នាក់ ​នៃ​អ្នក​ឆ្លង​សរុប​១៤៣០​នាក់​និង​មាន​អ្នកជា​សះស្បើយ​ចំនួន​៨១៨​នាក់​និង​អ្នក​កំពុង​សម្រាល​ពេទ្យ​ចំនួន​៦០៩​នាក់​ ក្នុង​នោះ​មាន​ស្លាប់​១​នាក់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម