ព័ត៌មានជាតិ
ទំនាក់ទំនងជាង២២ឆ្នាំ កម្ពុជាសម្រេចបង្កើតស្ថានទូតនៅក្នុងប្រទេសទីម័រឡេស្តេ
ក្នុងទំនាក់ទំនងជាង ២២ឆ្នាំ កម្ពុជា សម្រេចបង្កើតស្ថានទូតផ្លូវការរបស់ខ្លួនប្រចាំនៅក្នុងប្រទេសទីម័រឡេស្តេតែម្ដង ខណៈបច្ចុប្បន្ន ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសដែនកោះមួយនេះ មាននិវេសនដ្ឋាន នៅឯទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

យោងតាមអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ គឺរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសទីម័រឡេស្ដេ មាននិវេសនដ្ឋាន នៅទីក្រុងឌីលី ដែលជារដ្ឋធានីរបស់ប្រទេសនេះ។ ស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានបេសកកម្ម១រូប មានឋានៈជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព។ ចំណែក សមាសភាពមន្ត្រីការទូត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាមតម្រូវការនៃការងារជាក់ស្តែង។
គួរជម្រាបថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានបង្កើតទំនាក់ទំនងនូវការទូត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០២ ភ្លាមៗក្រោយទីម័រឡេស្តេបានក្លាយជារដ្ឋឯករាជ្យពេញលេញមួយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២។

ក្នុងរយៈពេលប្រមាណ ២២ឆ្នាំមកនេះ ទំនាក់ទំនងការទូតរវាងប្រទេសទាំង២ គឺបានសម្រេចជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ក្នុងនាមជាមិត្តភាពដ៏ល្អ និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានការរីកលូតលាស់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេស តាំងពីឆ្នាំ២០១១ កម្ពុជាបានប្រកាសគំាទ្របេក្ខភាពទីម័រឡេស្តេ ដើម្បីក្លាយជាសមាជិកអាស៊ាន រហូតដល់ឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ក៏បានប្រកាសទទួលស្គាល់ទីម័រឡេស្តេ ជាសមាជិកអ្នកសង្កេតការណ៍របស់អាស៊ាន ដែលអាចចូលរួមប្រជុំនៅគ្រប់វេទិការបស់អាស៊ាន ហើយកម្ពុជា នៅតែបន្តរក្សាជំហរគាំទ្របេក្ខភាពរបស់ប្រទេសទីម័រឱ្យក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន នាពេលខាងមុខ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


