ព័ត៌មានជាតិ
អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ
លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែបង្រ្កាបឱ្យបាននូវក្មេងទំនើងដែលតែងតែអុកឡុកនៅមូលដ្ឋានរំខានការរស់នៅ បង្កអសន្តិសុខ សុវត្ថិភាព និងការប្រកបរបររកស៊ីផ្សេងៗរបស់ប្រជាពលរដ្ឋ។ អភិបាលក្រុងបាវិត បានណែនាំដូច្នេះកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កុដិ និងបុណ្យឆ្លងសមិទ្ធផលនានា ស្ថិតនៅវត្តអម្ពវ័ន្ត ភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

លោក លឹម សៀងហេង បានលើកឡើងថា នៅក្រុងបាវិត មានការរីកចម្រើនគួជាទីមោទនៈ ដោយឡែកការប្រតិបត្តិសាសនា នានាក៏មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ។ ទាំងនេះបញ្ជាក់យ៉ាងច្បាស់ពីការបើកទូលាយលើសេរីភាពជំនឿសាសនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុកបញ្ហាសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនាជាបញ្ហាដ៏មានសារៈសំខាន់ ដើម្បីធានាដល់សុខសន្តិភាព ការបង្រួបបង្រួមជាតិ ក៏ដូចជា ការអភិវឌ្ឍសង្គមជាតិ។
លោកអភិបាលក្រុងបានបន្តថា ទីអារាម ក៏ត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ កុមារ និងជនក្រីក្រផងដែរ ទីអារាមបានក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់លោកយាយ លោកតាជាកន្លែងសម្រាប់ សុំសីលធ្វើទានកុមារ និងយុវជនមួយចំនួនដែលមិនមានលទ្ធភាព ក៏បានប្រើប្រាស់ទីអារាមនេះ ដោយមួយចំនួនបានបួស ដើម្បីបន្តការសិក្សា និងមួយចំនួនទៀត ក៏បានស្នាក់នៅ ដើម្បីបន្តការសិក្សា។

លោកអភិបាលក្រុងបាវិត ក៏បានសំណូមពរដល់លោកយាយ លោកតា ប្រជាពលរដ្ឋ មេត្តាជួយតាមដាន អប់រំ ណែនាំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ សូមចូលរួមសហការតាមរយៈការជួយផ្ដល់ព័ត៌មានមកសមត្ថកិច្ច ក្នុងករណីបានដឹងថា មានបទល្មើសគ្រឿងញៀនកើតឡើងក្នុងមូលដ្ឋាន។ មួយទៀតសមត្ថកិច្ចក៏ដូចជាអាជ្ញាធរ ត្រូវចូលរួមបង្ក្រាបសកម្មភាពក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានដែលបង្កការរំខានដល់ប្រជាពលរដ្ឋ៕

ដោយ៖ ភក្ដី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


