ព័ត៌មានជាតិ
អ្នកជំងឺកូវីដ១៩នៅស្ទឹងមានជ័យ២នាក់ ត្រូវក្រុមគ្រូពេទ្យមកយកទៅព្យាបាលទាំងយប់
ភ្នំពេញ ៖ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ស្នាក់នៅស្ទឹងមានជ័យ ត្រូវបានក្រុមគ្រូពេទ្យមកយកទៅសម្រាកព្យាបាលនេះបើតាមប្រភពព័ត៌មាន។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ម្នាក់ អាយុ២០ឆ្នាំ ស្នាក់នៅ ចំណុចផ្ទះជួលលេខ៣៤១៦ បន្ទប់លេខ៤D ស្ថិតនៅផ្លូវបេតុង ក្រុមទី៤ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវក្រុមគ្រូពេទ្យចុះមកយកទៅព្យាបាល។

ប្រភពដដែលបានឲ្យដឹងថា នៅវេលាម៉ោង២០និង៥០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកសម្ដេចឪ បានចុះមកយកអ្នកជំងឺកូវីត១៩ម្នាក់ទៀត ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរនៅផ្ទះ (ទីតាំងចាស់) នៅចំណុចផ្ទះលេខ២៣០ បន្ទប់ជួលក្រុមទី៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ន អ្នកជំងឺខាងលើ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅ(The Great Duke) ដោយឡែកទីតាំងកើតហេតុត្រូវបានសមត្ថកិច្ចហ៊ុមព័ទ្ធ ជាបណ្ដោះអាសន្ន៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


