Connect with us

ព័ត៌មានជាតិ

ថ្ងៃឆ្លងឆ្នាំសកល ខេត្តកែបទទួលបានភ្ញៀវទេសចរ​ជិត ១២ម៉ឺននាក់ កើនឡើងជាង​២០​ភាគរយ

បានផុស

នៅ

លោក ប៊ុន ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ចូលឆ្នាំ២០២៥ ខេត្តកែបទទួលបានភ្ញៀវទេសចរមកលេងកម្សាន្ត ជិត១២ម៉ឺននាក់ (១១៩,៨៧៨នាក់) បើធៀបជាមួយឆ្នាំ២០២៣-២០២៤(៩៩,៨៥៦នាក់) នៃយប់ឆ្លងឆ្នាំដូចគ្នា ចំនួននេះមានការកើនឡើង ២០,៥០ ភាគរយ។ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តកែប។

លោក ប៉ុន ទាំង បន្ថែមថា ចំពោះបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តកែបល្អប្រសើរ តម្លៃម្ហូបអាហារ និងកន្លែងស្នាក់នៅមានតម្លៃសមរម្យ ភ្ញៀវទេសចរអាចទទួលយកបាន។ ក្នុងនោះ តាមការកត់សម្គាល់ក្រៅពីតំបន់ក្រុងកែប ឆ្នេរកែប អ្នកទេសចរបានសម្រុកមកលេងកម្សាន្តនៅតាមបណ្តារមណីយដ្ឋាននានាទូទាំងខេត្តកែប ក្រៅពីឆ្នេរកែប សម្រាប់ថ្ងៃឆ្លងឆ្នាំសកល ឆ្នេរអង្កោល និងឆ្នេរតាមបណ្តាកោះពិសេសកោះទន្សាយ បានក្លាយជាទិសដៅទាក់ទាញដ៏សំខាន់៕

អត្ថបទ៖ សឹង រ៉ាត់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម