ព័ត៌មានជាតិ
មន្រ្តីអន្តរក្រសួង ចុះពិនិត្យទីតាំងសាងសង់ស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-កូរ៉េទៅអរិយក្សត្រ
ក្រុមការងារអន្តរក្រសួងនិងអាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីសប្តាហ៍មុននេះបានចុះទៅពិនិត្យនិងសិក្សាលើលំហូរចរាចរណ៍គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។
គោលបំណងនៃការចុះពិនិត្យនេះ ដើម្បីមើលហេតុប៉ះពាល់ ដែលមានឥទ្ធិពលដល់ការអនុវត្តគម្រោង និងលំហូរចរាចរណ៍ ត្រង់ចំណុចឡើង-ចុះស្ពាន ដើម្បីឈានទៅរកដំណោះស្រាយក្នុងការរចនាប្លង់ស្ពាន ដែលផ្តល់នូវលំហូរចរាចរណ៍ឲ្យរលូននៅពេលដំណើរការការដ្ឋានស្ថាបនាស្ពាន និងពេលស្ពានបើកឱ្យប្រើប្រាស់។


ខណៈដែលស្ពានឆ្លងទន្លេទៅអរិយក្សត្របានប្រកាសគ្រោងសាងសង់ជាច្រើនឆ្នាំ យ៉ាងណាពេលវេលាជាក់លាក់ក៏មិនទាន់ត្រូវបានកំណត់ជាផ្លូវការ។ ឆ្លើយតបសំនួរជុំវិញកាលបរិច្ឆេទបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេទៅអរិយក្សត្រ ដែលផ្តល់ការគាំទ្រថវិកាដោយរដ្ឋាភិបាលកូរ៉េ លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ក៏មិនបានផ្តល់ព័ត៌មានលម្អិត ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីត្រូវរង់ចាំប្រមុខរាជរដ្ឋាភិបាលប្រកាសជាសាធារណៈ។
កាលពីអំឡុងខែកញ្ញាឆ្នាំ ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឈានទៅចុះហត្ថលេខាកិច្ចសន្យាជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស Yooshin Engineering Corporation លើគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។
ការឈានទៅចុះហត្ថលេខាជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស ក្នុងគោលបំណងឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសធ្វើការសិក្សាលម្អិតលើបច្ចេកទេស ការរៀបចំឯកសារ និងជួយការងារលទ្ធកម្មជ្រើសរើសក្រុមហ៊ុនសាងសង់ ត្រួតពិនិត្យគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាជំហានដ៏មានសារៈសំខាន់មួយ មុនឈានដល់ការជ្រើសរើសក្រុមហ៊ុនសាងសង់។

ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ និងជ្រោយចង្វារ-អរិយក្សត្រ) គ្រោងចំណាយថវិកាសាងសង់ប្រមាណ ២៤០ លានដុល្លារអាមេរិក។ ស្ពាននេះត្រូវសាងសង់ចំនួន ២ ខ្សែ ដោយខ្សែទី១ តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ។
នៅក្នុងជំនួបពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ លោក Park Jung-wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ជាថ្មីថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េទៅអរិយក្សត្រ នឹងបើកការដ្ឋានឬចុះបឋមសិលាសាងសង់នៅឆ្នាំ២០២៥។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ដោយអះអាងថា លោកតែងតែតាមដានលើវឌ្ឍនភាពដំណើរការគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េយ៉ាងយកចិត្តទុកដាក់ ដើម្បីអាចឈានទៅចុះបឋមសិលាបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៥ ខាងមុខ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


