Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៥ រដ្ឋ​លក់​ស្លាក​លេខ​ពិសេស​ និង​ពិសេស​ផ្ទាល់ខ្លួន​ រក​ចំណូល​បាន​ជាង ២៩ លាន​ដុល្លារ​អាមេរិក

បានផុស

នៅ

ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​បាន​បង្ហាញ​​របាយការណ៍​ចំណូល​ពី​វិស័យ​សាធារណការ​ដែល​ក្នុង​នោះ​ចំណូល​បាន​មក​ពី​ការ​លក់​ស្លាក​លេខ​ពិសេស​ និង​ពិសេស​ផ្ទាល់​ខ្លួន ក្នុង​ឆ្នាំ ២០២៥ រក​បាន​ប្រមាណ ២៩ លាន​ដុល្លារ​កើន​ឡើង ៤៣,១០% ធៀបនឹងឆ្នាំ២០២៤ ដែល​មាន​ចំនួន ២០,៥១​ លាន​ដុល្លារ​អាម៉េរិក

របាយការណ៍​​របស់​ក្រសួង​បាន​បញ្ជាក់​ថា ក្នុង​ឆ្នាំ ២០២៥ ក្រសួង​បាន​ចុះ​បញ្ជី​រថយន្ត​បំពាក់​ផ្លាក​លេខ​ពិសេស និង​យានយន្ត​បំពាក់​ផ្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​មាន​ចំនួន ៥,៦៣ ម៉ឺន​គ្រឿង ដែល​ក្នុង​នោះ​រថយន្ត​បំពាក់​ផ្លាក​លេខ​ពិសេស​មាន​ចំនួន ៣,៨១ ម៉ឺន​គ្រឿង និង​ពិសេស​ផ្ទាល់ខ្លួន​មាន​ចំនួន ១,៨២​ម៉ឺន​គ្រឿង ខណៈ​ចំណូល​បាន​កើន​ឡើង​ដល់ ២៩,៣៥​ លាន​ដុល្លារ​អាម៉េរិក ធៀប​នឹង​ឆ្នាំ២០២៤ ដែល​មាន​ចំនួន ២០,៥១ លានដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​របាយការណ៍​ក៏​បាន​បង្ហាញដែរ​​ថា ក្នុង​ឆ្នាំ ២០២៥ មាន​យានយន្ត​សរុប​ចំនួន ៥២,២៤ ម៉ឺនគ្រឿង​ត្រូវ​បាន​ចុះ​បញ្ជី (ក្នុង​នោះ​ម៉ូតូ​មាន​ចំនួន ៤២,៩៣ ម៉ឺន​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​មាន​ចំនួន ៩,៣១​ម៉ឺន​គ្រឿង)។

ដោយឡែក យានយន្តដើរ​ដោយ​ថាមពល​អគ្គិសនី (EV) ដែល​ចុះ​បញ្ជី​មាន​ចំនួន ៧ ៩៧១​គ្រឿង កើន​ឡើង ១២៧% ធៀបនឹងឆ្នាំ២០២៤ ដែល​មាន​ចំនួន ៣ ៥០៨គ្រឿង។

បើ​គិត​ពី​ឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០២៥ យានយន្ត​បាន​ចុះ​បញ្ជីសរុប​មាន​ចំនួន ៨,២១ លាន​គ្រឿង (ក្នុង​នោះ​ម៉ូតូ​មាន​ចំនួន ៦,៩៦ លាន​គ្រឿង រថយន្ត​ធុន​ស្រាល​មាន​ចំនួន ៩៤,០៨ម៉ឺនគ្រឿង និង​រថយន្ត ធុន​ធ្ងន់​ចំនួន ៣១ ម៉ឺនគ្រឿង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម