ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី បង្ហើបគម្រោងទិញវ៉ាក់សាំង របស់អាមេរិក Johnson & Johnson
សម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១នេះ បានថ្លែងបង្ហើបថា រាជរដ្ឋាភិបាលកម្ពុជាកំពុងស្វះស្វែងរកការចរចាទិញវ៉ាក់សាំង Johnson & Johnson មួយប្រភេទទៀតរបស់អាមេរិកដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា។
វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Johnson & Johnson ត្រូវបានអង្គការសុខភាពពិភពលោក (WHO) សម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ ដើម្បីជួយដល់យុទ្ធនាការចាក់វ៉ាក់សាំងនៅតាមប្រទេសដែលរងគ្រោះខ្លាំងដោយសារកូវីដ-១៩ ។

នៅក្នុងសន្និសីទសារព័ត៌មានក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចាក់វ៉ាក់សាំង ថ្ងៃទី ៤ ដើមខែមីនានេះ សម្តេចបានថ្លែងប្រាប់ថាក្រៅពីវ៉ាក់សាំងពីរប្រភេទ ដែលកម្ពុជាទទួលបាននាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាកំពុងពុងពិនិត្យមើលវ៉ាក់សាំងដ៍ទៃទៀត ដូចជាវ៉ាក់សាំង Sputnik V របស់រុស្ស៊ី វ៉ាក់សាំង Johnson & Johnson របស់អាមេរិក និងវ៉ាក់សាំង Novavacផងដែរ។
សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ជាពិសេសគឺវ៉ាក់សាំង Johnson & Johnson ដែលមានលក្ខណៈពិសេសដោយធ្វើការចាក់តែ១ដូសនោះទេ សម្តេចបញ្ជាក់ថា “ប្រសិនបើដូច្នេះ យើងគួរតែហានដើម្បីបញ្ជាទិញវ៉ាក់សាំងនេះ ប្រសិនបើការចរចារត្រូវគ្នា”។
បើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ហានេះ មិនតម្រូវឲ្យយកវ៉ាក់សាំងពីខាងនេះ ឬខាងនោះទេ សំខាន់គឺត្រូវរកវ៉ាក់សាំងយកមកចាក់ឲ្យបានក្នុងពេលដែលពិភពលោកកំពុងជួបបញ្ហាសង្វាក់ការផ្គត់ផ្គង់៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


