ព័ត៌មានជាតិ
ពលរដ្ឋ និងជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ចាត់ទុក«ថ្ងៃ៧មករា» ជាថ្ងៃកំណើតទី២ មិនអាចបំភ្លេចបាន
ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃអង្គារនេះ បានប្រារព្ធពិធីអបអរសាទរអនុស្សាវរីយ៍រំលឹកខួបលើកទី៤៦ នៃថ្ងៃជ័យជម្នះ៧មករា ដោយមានសមាជិកចូលរួមចំនួន១ ៥១៥នាក់ នៅទីស្នាក់ការគណបក្សខេត្ត ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋទូទៅ និងជនជាតិដើមភាគតិចដែលបានចូលរួមពិធី បានចាត់ទុកថ្ងៃជ័យជម្នះ ៧មករា គឺជាថ្ងៃកំណើតទី២ ដែលមិនអាចបំភ្លេចបានឡើយ។

លោក តើន ញ៉ែង មានអាយុ៦០ឆ្នាំ ជាជនជាតិដើមភាគតិចព្នង ដែលមានដើមកំណើតនៅខេត្តនេះផ្ទាល់ បានលើកឡើងថា គាត់តែងតែមកចូលរួមប្រារព្ធទិវា៧មករានេះ ជារៀងរាល់ឆ្នាំ ដើម្បីរំឭកប្រាប់កូនចៅ ពីប្រវត្តិធ្លាប់តស៊ូ ក្នុងសម័យប្រល័យពូជសាសន៍ប៉ុលពត ហើយត្រូវបានរំដោះទាំងស្រុងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ គាត់ បានរំឭកប្រាប់ពីប្រវត្តិតស៊ូផងដែរថា គាត់ក៏ធ្លាប់បានឆ្លងកាត់នៃភ្នក់ភ្លើងសម័យសង្គ្រាមជាមួយជនអាវខ្មៅ ប៉ុល ពត ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងរង្គាល នាសម័យនោះអស់ចំនួនជាង៣លាននាក់ ធ្វើឱ្យខ្មែរឈឺចាប់មិនអាចបំភ្លេចបាន។

កាលពីជំនាន់ប្រល័យពូជសាសន៍កាលណោះ រូបគាត់នៅវ័យជំទង់នៅឡើយ ហើយត្រូវក្រុមប៉ុលពតធ្វើទារុណកម្មបង្ខំឲ្យលើកទំនប់ លីសែងរែកដីទាំងថ្ងៃទាំងយប់ ស្ទើរស្លាប់ស្ទើររស់ ហើយពេលឡើងមកវិញ ក្រុមប៉ុល ពត មិនឱ្យហូបគ្រប់គ្រាន់នោះទេ ថ្វីបើម្ហូបអាហារអង្ករនៅពេញឃ្លាំងក៏ដោយ។ កាលសម័យនោះ គាត់ឃើញក្រុម ប៉ុល ពត បានចាប់មនុស្សចង សម្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ឈឺចាប់គ្មានអ្វីមកប្រៀបផ្ទឹមបាននោះទេ ហើយរូបភាពដ៏អាក្រក់ទាំងនោះ គាត់ចងចាំមិនភ្លេចដល់ពេលបច្ចុប្បន្ននេះ។

លោកបានអះអាងថា សម្តេចតេជោ ហ៊ុន សែន និងអ្នកតស៊ូខ្មែរដទៃទៀត បានវាយផ្តួលរំលំរបបខ្មែរក្រហម ហើយរំដោះជីវិតប្រជាពលរដ្ឋខ្មែរ ក៏ដូចជា រូបគាត់ចេញពីរបបដ៏សាហាវយោរឃៅនេះ។ ថ្ងៃជ័យជម្នះ៧ មករា ១៩៧៩ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរមួយប្រទេស បានរំដោះរួចជីវិតទាំងស្រុង ក៏ដូចជា ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីផ្ទាល់ផងដែរ។ ពលរដ្ឋនៅខេត្តមណ្ឌលគិរី បានប្ដេជ្ញាចិត្តដឹងគុណគណបក្សប្រជាជនកម្ពុជា ជាពិសេស ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាដែលបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរពេញមួយប្រទេស មានសុខសន្តិភាព និងការអភិវឌ្ឍជាច្រើនដូចជា ផ្លូវថ្នល់មន្ទីរពេទ្យ សាលារៀន ហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យក្មេងជំនាន់ក្រោយៗបានរៀនសូត្របានគ្រប់គ្រាន់ រាប់ទាំងជនជាតិដើមភាគតិច៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


