ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីអំពាវនាវពលរដ្ឋដាក់ផ្កាគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហមរៀងរាល់ថ្ងៃទី១១ ខែកក្កដា
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់រូបចូលរួមគ្នាដាក់ផ្កាគោរពវិញ្ញាណក្ខន្ធ ដើម្បីឧទ្ធិសដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហមតាមគ្រប់មធ្យោបាយដែលខ្លួនមាននៅតាមបូជនូដ្ឋានចងចាំនៃកម្ពុជារៀងរាល់ថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ។

ការអំពាវនាវនេះក្នុងពេលដែលអង្គការយូណេស្គូរបានដាក់បញ្ជូល អតីតមន្ទីរឃុំឃាំងម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងសារជូនចំពោះជនរួមជាតិកាលពីថ្ងៃទី១១ ខែកក្កដាថា៖ «ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិកម្ពុជាគ្រប់រូប ដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ និងឋានៈសង្គម សូមរួមគ្នាធ្វើការដាក់ផ្កាគោរពវិញ្ញាណក្ខន្ធ ដើម្បីឧទ្ទិសដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម តាមគ្រប់មធ្យោបាយដែលខ្លួនមាននៅតាមបូជនីយដ្ឋានចងចាំនៃកម្ពុជា នៅរៀងរាល់ថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ»។
គួរឱ្យដឹងផងដែរថា គំនិតផ្ដួចផ្ដើមនៃការដាក់បញ្ជូលទីតាំងប្រល័យពូជសាសន៍ទាំង៣ជាសម្បតិ្តបេតិកភណ្ឌពិភពលោកនេះ ត្រូវបានលើកឡើងពីឆ្នាំ២០១៩ តាមអនុសាសន៍របស់អតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្សល់ទុកជាមរតកប្រវត្តិសាស្ត្រនៃការចងចាំសម្រាប់មនុស្សជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


