ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ថាពលរដ្ឋចាប់ផ្ដើមមានផ្នត់គំនិតវិជ្ជមានលើប្រព័ន្ធតុលាការ
រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានលើកឡើងថាពេលនេះពលរដ្ឋចាប់ផ្ដើមមានឥរិយាបថផ្នត់គំនិតវិជ្ជមានលើប្រព័ន្ធតុលាការកម្ពុជា ដោយថានេះជាជោគជ័យមួយរបស់យុទ្ធនាការជំរុញពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការដែលបានធ្វើឡើងពេញមួយឆ្នាំមកនេះ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានពីលទ្ធផលមួយឆ្នាំនៃការអនុវត្តន៍ជំរុញពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លោក ជិន ម៉ាលីន បានលើកឡើងថាពេញមួយឆ្នាំមកនេះយុទ្ធនាការទាំងពីរបានសម្រេចលទ្ធផលបានជាទីពេញចិត្ត ដោយក្នុងនោះបានជួយកែប្រែឥរិយាបថការងាររបស់តុលាការ មានការប្រែប្រួលផ្នត់គំនិតរបស់ប្រជាជន និងបណ្ដឹងតវ៉ារបស់ពលរដ្ឋទៅលើការសម្រេចរបស់តុលាការមានថយចុះ។
លោកថា៖ «ពីមុនបើយើងមើលតាមបណ្ដាញសារព័ត៌មានគឺមានតែការរិះគន់ការទិតៀនប្រព័ន្ធតុលាការក៏ប៉ុន្ដែក្រោយពេលដាក់ចេញយុទ្ធនាការនេះមកគឺឃើញថាមិនអ៊ីចឹងទៀតទេ»។

លោកបានសង្កេតឃើញថាបច្ចុប្បន្នឃើញមានការផ្សព្វផ្សាយថ្លែងអំណរគុណតុលាការផងដែរចំពោះការសម្រេចសេចក្ដី ដែលនេះមិនធ្លាប់មានពីមុនមកទេ។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះបានបញ្ជាក់ថាដោយសារតែមានលទ្ធផលល្អនេះទើបរដ្ឋមន្ត្រីយុត្តិធម៌ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ សម្រេចឱ្យបន្តយុទ្ធនាការទាំងពីរបន្តទៀតផងដែរ។

គួរឱ្យដឹងដែរថាពេញមួយឆ្នាំ២០២៤តុលាការគ្រប់ជាន់ថ្នាក់នៅកម្ពុជាបានទទួលបណ្ដឹងចំនួន ២២៩ ២៧២សំណុំរឿង ក្នុងនោះចាត់ការរួចរាល់ចំនួន ១៨៨ ៩៤២សំណុំរឿងដែលស្មើនឹង៨២,៤១%៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


