ព័ត៌មានជាតិ
ស្អែកនេះ ក្រសួង២ រួមគ្នារៀបចំពិធីលើកកម្ពស់វិស័យទេសចរណ៍ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ព្រឹកស្អែកនេះ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ សហការរៀបចំពិធី «ផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» ក្រោមអធិបភាពរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ នៅទីស្តីការក្រសួងព័ត៌មាន។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន «ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» មានគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់អ្នកសារព័ត៌មាន ពីវិស័យទេសចរណ៍កម្ពុជា និងផែនការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ដ៏មានភាពទាក់ទាញ សម្បូរបែប កក់ក្តៅ ស្នាមញញឹម ផាសុខភាព និងសុវត្ថិភាព ដើម្បីបន្តរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

បន្ថែមពីនេះ កម្មវីធីនេះក៏ធ្វើឡើងស្របពេលដែលកម្ពុជា និងពិភពលោកកំពុងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលកំពុងបង្កឱ្យមានការយល់ច្រឡំ និងផ្តល់ផលប៉ះពាល់លើវិស័យមួយចំនួន រួមទាំងវិស័យទេសចរណ៍ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


