ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ជនជាតិដើមភាគតិចឡាវ នៅតែជឿ និងធ្វើពិធីកាប់ក្របីសែនអារុក្ខអារក្សអ្នកតា ដើម្បីបញ្ចៀសគ្រោះចង្រៃក្នុងភូមិ
ត្បិតថា ឈានចូលឆ្នាំ២០២៥ទៅហើយដែលជាសម័យកាលជឿនលឿន សម័យវិទ្យាសាស្រ្ត បច្ចេកវិទ្យាថ្មី ទំនើបៗយ៉ាងណាក៏ដោយ ក៏ទំនៀមទម្លាប់ប្រពៃណីដែលជាប់តពីដូនតាមកនៅបន្តកើតមាននៅក្នុងតំបន់ខ្លះៗនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង នៅក្នុងខេត្តមណ្ឌលគិរីឯណោះ ប្រជាពលរដ្ឋដែលជាជនជាតិដើមភាគឡាវមួយចំនួនដែលរស់នៅក្នុងស្រុកកោះញែក នៅតែគោរព ជឿ និងធ្វើពិធីកាប់ក្របីសែនព្រេនអារុក្ខអារក្សអ្នកតា ដើម្បីបញ្ចៀសគ្រោះឧបទ្រពចង្រៃនៅក្នុងភូមិ ស្រុក។

ពិធីសែនព្រេននេះ គឺមានប្រជាពលរដ្ឋប្រុសស្រី ចាស់ក្មេងប្រមាណជាង៣០០នាក់ បានកាប់ក្របីមួយក្បាល ដើម្បីសែនព្រេនអារុក្ខអារក្សអ្នកតា។ ពួកគេមានជំនឿថា ការធ្វើបែបនេះ នាំមកនូវក្តីសុខសប្បាយដល់អ្នកភូមិ និងបញ្ចៀសគ្រោះចង្រៃទាំងឡាយទាំងពួងចេញពីភូមិរបស់ពួកគេ។ លោក ដែង ថក់ ប្រជាពលរដ្ឋរស់នៅភូមិជីមាត ឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានរៀបរាប់ថា ពួកគេនៅក្នុងភូមិសហគមន៍ តែងតែកាប់គោក្របីធ្វើពិធីសែនព្រេនតាមប្រពៃណីទំនៀមទម្លាប់ជនជាតិដើមភាគតិចឡាវតាំងពីដូនតាមក។ ពួកគេធ្វើពិធីនេះ នៅថ្ងៃទី១៤ខែមករា ឆ្នាំ២០២៥ គឺមិនខុសពីលើកមុនៗនោះដែរ ពោល គឺសែនព្រេនសុំសេចក្ដីសុខ សេចក្ដីចម្រើន បញ្ចៀសគ្រោះឧបទ្រពចង្រៃនៅក្នុងភូមិ ហើយពួកគេជឿថា ធ្វើពិធីនេះឡើងម្តងៗ គឺបានសេចក្ដីសុខពិតប្រាកដមែន។

លោកបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងឃុំជាង៣០០នាក់ បានរៃអង្គាសគ្នាបានថវិកាចំនួនជាង១លានរៀល ទិញក្របីមួយក្បាលកាប់ថ្វាយអារុក្ខអារក្សអ្នកតា ម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខ សេចក្តីចម្រើន ព្រោះពួកគេព្រួយបារម្ភក្រោយបានទទួលដំណឹងពីអាជ្ញាធរនាពេលថ្មីៗថា នឹងមានគម្រោងសាងសង់វារីអគ្គិសនី ប៉ះពាល់ដល់អ្នករស់នៅក្នុងតំបន់នេះ ហើយត្រូវជម្លៀសពួកគេចេញពីភូមិ ដើម្បីទៅរស់នៅកន្លែងថ្មី។ ពួកគេមិនចង់ចាកចេញពីលំនៅឋានដែលធ្លាប់រស់តាំងពីដូនតាមកទេ ហើយក៏នាំគ្នាធ្វើពិធីសែនព្រេននេះតែម្ដង៕









ដោយ ៖រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


