ព័ត៌មានជាតិ
ក្រោយបោះឆ្នោតជ្រើសរើសប្រធានសមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស
បន្ទាយមានជ័យ ៖ ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ នេះ មានសមាជិក សហគម ខ្មែរ-ចិន ចំនួន៨៦នាក់បានចូលរួមបោះឆ្នោត ជ្រើសរើសប្រធាន សមាគម ខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ អាណត្តិទី៨ ឆ្នាំ២០២៥ ដល់ ឆ្នាំ២០៣០យ៉ាង សស្រាក់សស្រាំ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៥ រសៀល ក្នុងបរិវេណសាលារៀន ផី ឆឹង ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងពេញ១ព្រឹកសមាជិកគេបោះឆ្នោត ជ្រើសរើសយកបេក្ខជនឈរឈ្មោះបោះឆ្នោត គណៈគ្រប់គ្រង សមាគម ខ្មែរ ចិន ខេត្តបន្ទាយមានជ័យ មានចំនួន៣៥នាក់ក្នុង៣៥នាក់ ហើយ៣៥នាក់ គេជ្រើសរើសយកតែ ១១នាក់ ក្នុងតង់ទី១/១មានឈ្មោះ លោក អុឹង ប៊ុន ហុី ២/ឈ្មោះលោកហួត សុងឡាយ ៣/ឈ្មោះលោកឆាន់ ប៊ុនម៉ាន់ ៤/ ឈ្មោះលោកជុំ នូវ ៥/ឈ្មោះលោកស៊ាងតូហុី៦/ឈ្មោះ លោកអៀវកង ៧ /ឈ្មោះលោកចាន់ ហេង ៨/ឈ្មោះលោក ឡៅជីង ហួរ ៩/ឈ្មោះ លោកទាហ៊ុយម៉េង១០/ឈ្មោះលោក លឹមតិចឆេង១១ /ឈ្មោះលោកលាភសំណាង។

ពិធីនេះមានការចូលរួម លោក ឈើយ ចាន់ ណា សមាជិកព្រឹទ្ធសភា មណ្ឌលខេត្តបន្ទាយមានជ័យ លោក លី វណ្ណា រិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ អភិបាលរងក្រុង សិរីសោភ័ណ ចៅសង្កាត់ព្រះពន្លា ចៅសង្កាត់ កំពង់ស្វាយ និង សជិក សមាគម ខ្មែរ ចិន ជិត១០០នាក់ចូលរួមបោះ។

លុះនៅ ល្ងាច ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥ បេក្ខជនឈរ ឈ្មោះ ទាំង៣៥នាក់ បានចូលរួម ធ្វើការបោះឆ្នោត តង់ទី២ បន្តដើម្បី ជ្រើសរើសយកបេក្ខជនតែ១១នាក់ក្នុង១១នាក់ បានជ្រើសរើយយកម្នាក់ ឱ្យឡើងជា ប្រធានសមាគម ខ្មែរ-ចិន ក្នុងនោះជាប់ឈ្មោះបានទៅលោក ឆាន់ ប៊ុន ម៉ាន់ ជាប្រធាន ព្រោះសម្លេងសន្លឹក ឆ្នោត ច្រើនជាងគេ ចំណែក អនុប្រធានសមាគម ខ្មែរ-ចិន បានទៅលើ លោក ស៊ាង តូ ហុី និង ៣៣នាក់ទៀតជាសមាជិក។

គួរបញ្ជាក់ផងដែរថា លោក ឆាន់ ប៊ុន ម៉ាន ជាប្រធានសមាគម ខ្មែរ-ចិន ចាស់ អាណត្តិទី ៧ គាត់មានបទពិសោធន៍ច្រើនក្នុងកិច្ចការដឹកនាំ សមាគម ខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ កន្លងមក ក្រោយពីបោះឆ្នោតចប់ សព្វ គ្រប់ ខេត្តបន្ទាយមានជ័យនេះប្រធានសមាគម ខ្មែរ-ចិន ក្នុងអាណត្តិទី ៨ ឆ្នាំ ២០២៥ ដល់ ឆ្នាំ ២០៣០ គឺ លោក ឆាន់ ប៊ុន ម៉ាន់ នៅកាន់ ដដែល។
ក្រោយពីជាប់ឆ្នោតជាប្រធានសមាគម ខ្មែរ ចិន ហើយ លោកឆាន់ ប៊ុនម៉ាន់ បានធ្វើការសរសើរអំពីដំណើរការបោះឆ្នោតពេញ១ថ្ងៃ ប្រកបទៅដោយជោគជ័យ ក៏ដូចជាការផ្ដល់ឱកាស ឲ្យសមាជិក ខ្មែរ-ចិន បានយល់កាន់តែច្បាស់ ពីអត្ថប្រយោជន៍ នៃការ ចូលរួមជាសមាគម ខ្មែរ ចិន លោកប្តេជ្ញាថានិង បំរើការងារជាប្រធានសមាគម ខ្មែរ ចិននេះឲ្យបានល្អទ្វេឡើងថែមទៀត។

លោក លី វណ្ណា រិទ្ធ ក៏បានមានប្រសសន៍ដែរថា ការបោះឆ្នោតសមាគម ខ្មែរ-ចិន តាមសេក្តីសម្រេចទៅលើ អាណត្តិ ៥ឆ្នាំបោះឆ្នោត ១ម្តង ការបោះឆ្នោត សមាគម ខ្មែរ-ចិន នេះ រដ្ឋបាលខេត្តខេត្តបន្ទាយមានជ័យ បានសហការជា ប្រធានសមាគម ខ្មែរ-ចិន ខេត្ត បានរៀបចំបោះឆ្នោតជ្រើសរើសប្រធានសមាគម ខ្មែរ ចិន ខេត្តបន្ទាយមានជ័យថ្មីអាណត្តិទី៨ ស្របតាមការណែនាំររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រោះវាគឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍសមាគម ខ្មែរ-ចិន ឱ្យកាន់តែមានភាពរីកចម្រើន ពិសេស វាបានជួយស្រូបយកវិស័យឯកជនទាំងក្នុង និងក្រៅស្រុក ក្នុងការពង្រីងវិស័យទំនាក់ ទំនង រវាង ខ្មែរ-ចិន ក៏ដូចជាផ្តល់ឱកាសការងារឱ្យយុវជនមានការងារធ្វើផងដែរ។

លោកបានបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់ការបោះឆ្នោតសមាគម ខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ អាណត្តិទី៨នេះ ប្រព្រឹត្តទៅបានយ៉ានរលូន អ្នកចូលរួមបោះឆ្នោតបានគោរពតាមលក្ខខណ្ឌ និងគោលការណ៍ ដែលរដ្ឋបាលខេត្ត បានកំណត់យ៉ាងល្អឥតខ្ចោះផងដែរ៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


