ព័ត៌មានជាតិ
មន្ត្រីអភិរក្សសត្វព្រៃនៅ ស្រុកសៀមប៉ាង តាមបង្ក្រាបជនសង្ស័យដាក់អន្ទាក់សត្វព្រៃ
មន្ត្រីអភិរក្សសត្វព្រៃនៅស្រុកសៀមប៉ាងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាតក្នុងតំបន់អភិរក្ស ប្រមូលអន្ទាក់ និងសត្វជ្រូកព្រៃដុតបំផ្លាញចោល ដើម្បីដាស់ស្មារតីដល់ជនសង្ស័យឱ្យឈប់ប្រព្រឹត្តបទល្មើស ហើយនាំគ្នាងាកមកស្រឡាញ់និងឈប់បរិភោគសត្វព្រៃទាំងអស់គ្នា។

ក្នុងសកម្មភាពចុះល្បាតនៅក្នុងតំបន់អភិរក្សសត្វព្រៃនៅក្នុងភូមិសាស្ត្រភូមិខាំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤-១៥-១៦ ខែមករា ឆ្នាំ២០២៥ លោក សុខ ឃឿន នាយកដែនអភិរក្សសត្វព្រៃសៀមប៉ាង បានបញ្ជាក់បន្តថា នៅក្នុងតំបន់អភិរក្សសត្វស្លាបសៀមប៉ាង មន្ត្រីអភិរក្សបានចុះល្បាតរៀងរាល់សប្តាហ៍ដើម្បីពិនិត្យមើលវត្តមានសត្វស្លាប-សត្វចតុបាត និង តាមដានជនសង្ស័យដែលលួចដាក់អន្ទាក់សត្វព្រៃ និងប្រមួលយកមករក្សាទុកដើម្បីដុតបំផ្លាញចោលនៅពេលណាមួយ។
លោកបន្តថា នៅសប្តាហ៍ទី២ ខែមករានេះ មន្ត្រីអភិរក្សប្រមូលបានអន្ទាក់សត្វ ដែលជនសង្ស័យលួចដាក់ក្នុងព្រៃបានជាង១០០អន្ទាក់ និងបានតាមប្រមាញ់ជនសង្ស័យ ដែលសម្លាប់សត្វជ្រូកព្រៃ ហើយរត់ចោលបន្សល់ទុកសត្វជ្រូកព្រៃមួយក្បាលមានទម្ងន់ប្រមាណជាង៣០គីឡូក្រាម ហើយមន្ត្រីយើងយកមកដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង។
លោក ឌី សុធា ប្រជាពលរដ្ឋរស់នៅភូមិ ឃុំព្រែកមាស ស្រុកសៀមប៉ាង បានបញ្ចាក់ថា សកម្មភាពនេះ បានបង្ហាញពីការរួមគ្នាអភិរក្សពពួកសត្វព្រៃឱ្យរស់នៅគង់វង់ ព្រោះនៅតំបន់ព្រៃអភិរក្សសៀមប៉ាងមានពពួកសត្វព្រៃកំពុងរស់នៅច្រើនដូច ជាជ្រូកព្រៃ ប្រើស ក្តាន់ ខ្ទីង ទន្សោង ទន្សាយ ខ្លាឃ្មុំ ស្វាធំ តូច និងសម្បូរសត្វស្លាប់ច្រើនរយប្រភេទទៀត។

លោកគាំទ្រការបង្ក្រាប់បទល្មើសនេះ ព្រោះបានលើកកម្ពស់ការការពារធនធានជីវចម្រុះផងការពារព្រៃនិងដើមឈើធម្មជាតិធំៗ ដែលជា របស់យើងទាំងអស់គ្នា ព្រោះធនធានទាំងនេះ នៅសេសសល់តិចតួចតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រ ដែនជម្រកសត្វព្រៃសៀមប៉ាង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានប៉ែកខាងកើតនៅក្នុងឃុំសន្តិភាព និង ឃុំសេកុង មានផ្ទៃដីលាតសន្ធឹងជាប់ទៅទឹកដីខេត្តរតនគីរី និងប៉ែកខាងលិចនេះ នៅក្នុងឃុំព្រែកមាស មានផ្ទៃដីលាតសន្ធឹងជាប់ទៅនឹងទឹកដីនៃប្រទេសឡាវ សម្បូរសត្វព្រៃរស់នៅគ្រប់ប្រភេទផងដែរ៕
ដោយ ៖ ហុង វិនជូ

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


