ព័ត៌មានជាតិ
លោក ហេង សួរ ដឹកនាំគណៈប្រតិភូអន្តរក្រសួង បំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់
អាល្លឺម៉ង់ ៖ តបតាមការអញ្ជើញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លីម៉ង់ (GIZ) លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់អំពីគោលនយោបាយ និងច្បាប់នានាពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងសហគមន៍អឺរ៉ុប និងអាល្លឺម៉ង់។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូអន្តរក្រសួងកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងគណៈកម្មការអឺរ៉ុប (EU Commission), តំណាងនៃក្រសួងការងារ និងសង្គមកិច្ចអាល្លឺម៉ង់, តំណាងនៃក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចអាល្លឺម៉ង់, តំណាង IndustriAll, តំណាងសហព័ន្ធនិយោជក, សហព័ន្ធសហជីពអាល្លឺម៉ង់, តំណាងស្ថាប័ន ACT, និងក្រុមហ៊ុនម្ចាស់ម៉ាកសំខាន់ៗមួយចំនួនរបស់អាល្លឺម៉ង់ ដែលកំពុងបញ្ជាទិញផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបពីកម្ពុជា។

តាមរយៈជំនួបទាំងនេះ គណៈប្រតិភូកម្ពុជា និងភាគីអាល្លឺម៉ង់ បានសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍គ្នាអំពីការរីកចម្រើន និងការអភិវឌ្ឍក្នុងវិស័យការងារនៅកម្ពុជា ក៏ដូចជាបានស្វែងយល់ពីគោលនយោបាយ និងទិសដៅរបស់សហគមន៍អឺរ៉ុប និងម្ចាស់ម៉ាកបញ្ជាទិញដែលនឹងត្រូវអនុវត្តសម្រាប់ឆ្នាំខាងមុខ ពិសេសច្បាប់ស្តីពីការពិនិត្យអនុលោមភាពនិរន្តរភាពនៃអាជីវកម្ម (CSDDD) ផងដែរ។ ជាពិសេសទៀតនោះ ម្ចាស់ម៉ាកបញ្ជាទិញក៏បង្ហាញពីការពេញចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការតាំងចិត្តបន្តធានាឱ្យបាននូវលក្ខខណ្ឌការងារល្អ និងធានាបាននូវអនុលោមភាពការងារនិងអនុសញ្ញាអន្តរជាតិ។

ជារួម តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា និងភាគីអាល្លឺម៉ង់ បានស្វែងយល់ពីគ្នា និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីធានាបាននូវការបញ្ជាទិញពីម្ចាស់ម៉ាក ក៏ដូចជាការធានានូវផលប្រយោជន៍ និងលក្ខខណ្ឌការងារល្អសម្រាប់កម្ពុជាផងដែរ៕

















-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


