ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំជាមួយសាកលវិទ្យាល័យប៉េកាំង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ក្រសួងអប់រំ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយចិន ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជា្រវជាមួយសាកលវិទ្យាល័យប៉េកាំង។ នេះបើតាមការផុសរបស់ផេកក្រសួងអប់រំ។

ការលើកឡើងនេះ ធ្វើឡើងអំឡុងពេលរដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃសាកលវិទ្យាល័យប៉េកាំង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ ក្នុងឱកាសជួបពិភាក្សានោះ លោកស្រីសាស្ត្រាចារ្យ នីង ឈិ (Prof. NING Qi) សាកលវិទ្យាធិការរង និងជាប្រធានមជ្ឈមណ្ឌលសិក្សាកម្ពុជា នៃសាកលវិទ្យាល័យប៉េកាំង (PEKING University) សាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងពីគោលបំណង៣។ ទី១ ការពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាមួយថ្នាក់ឧត្តមសិក្សា៖ វិទ្យាសាស្រ្តសង្គម វប្បធម៌ និងអរិយ៍ធម៌ ដើម្បីពង្រឹងកិច្ចសហប្រត្តិការភាពជាដៃគូក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងរាជបណ្ឌិត្យសភាកម្ពុជា។ ទី២ កាលានុវត្តភាពរបស់សហគ្រាសវិនិយោគចិននៅកម្ពុជា និងទី៣ ការផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។

ឆ្លើយតបនឹងគោលបំណងទាំង៣ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន វាយតម្លៃខ្ពស់ ដល់ប្រតិភូនៃសាកលវិទ្យាល័យប៉េកាំង ដែលធ្វើទស្សនសិក្សាកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិការស្រាវជ្រាវលើវិស័យអប់រំ និងជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជាចិន ក្នុងគោលដៅរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ លោកបណ្ឌិតបញ្ជាក់ថា៖ “ប្រទេសកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី និងគាំទ្រចំពោះគំនិតផ្តួចផ្តើមថ្មីៗ និងកិច្ចសហប្រត្តិការស្រាវជ្រាវជាមួយសាកលវិទ្យាល័យប៉េកាំងផងដែរ”។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិនដែលតែងតែជួយគាំទ្រលើគ្រប់វិស័យដល់ប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេស ចំពោះវិស័យអប់រំផ្ទាល់ ដោយក្រសួងអប់រំចិន តែងតែបន្តគាំទ្រ និងចូលរួមសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងអប់រំ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជា។ ទាំងនេះ ជាកត្តាយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
យ៉ាងណា ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្ន មានបណ្ឌិតកម្ពុជា២រូប ដោយម្នាក់ បានធ្វើការជាគ្រូបង្រៀននៅ ខេត្តហ្គ័ងចូវ និងម្នាក់ទៀតជាគ្រូបង្រៀននៅទីក្រុងសៀងហៃ ក៏ដូចជាមាននិស្សិតកម្ពុជាសរុបចំនួន ១៤នាក់ ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យប៉េកាំងផងដែរ៕

-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


