Connect with us

ព័ត៌មានជាតិ

ផ្កាអង្គារសិល្ប៍ឆ្នាំនេះ ឡើងថ្លៃព្រោះ ផ្កាចេញមិនទាន់ ខណៈផ្កាដទៃសម្បូរដូចរាល់ឆ្នាំ

បានផុស

នៅ


ជារៀងរាល់ឆ្នាំ នៅផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គេសង្កេតឃើញប្រជាពលរដ្ឋកាត់ខ្សែស្រឡាងចិន វៀតណាម នាំគ្នាមកទិញផ្កាចម្រុះពណ៌ ជាពិសេសផ្កាអង្គាសិល្ប៍សម្រាប់យកទៅតាំងលម្អទទួលទេវតាឆ្នាំថ្មីយកលាភយកជ័យ ប៉ុន្តែបែរជាខកចិត្ត ព្រោះគ្មានផ្កា ហើយបើមាន គឺមានតិចតួចបំផុត និងតម្លៃវិញមួយគុណនឹង២ឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី គង់ ធីតា ជាអាជីវករលក់ផ្កានៅផ្សារច្បារអំពៅ បានឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី២៥ ខែមករានេះ ថា ផ្កាអង្គារសិល្ប៍ឆ្នាំនេះ គឺពិបាករកយកមកលក់ណាស់ ដោយសារតែផ្កាមិនចេញពន្លកសម្រាប់កាប់យកមកលក់ ជាពិសេសកន្លងមក ប្រជាពលរដ្ឋរស់នៅក្បែតំបន់ព្រៃភ្នំនាំគ្នាកាប់យកលក់ប៉ុន្តែឆ្នាំនេះរកពុំបានហើយបើមានគឺផ្កាដែលគេបណ្តុះពូជដាំដែលមានតិចតួចបំផុតសឹងថាគ្មាន។

ដោយឡែក លោក ដួង វុធ ជាអាជីវករលក់ផ្កា បាននិយាយថា ឆ្នាំនេះ ចម្លែកណាស់ ដោយសារផ្កាអង្គាសិល្ប៍មិនរីកចេញពន្លក ដូចរាល់ឆ្នាំ ហើយឆ្នាំនេះ អ្នកមានផ្កាអង្គារសិល្ប៍លក់ គឺបារម្ភពីលក់សល់និងថែមតម្លៃថ្លៃដែលរាល់ឆ្នាំមួយគុម្ពថ្លៃ៨មុឺនរៀលសោះ បែជាឆ្នាំនេះ ឡើងដល់១៦មុឺនរៀលឯណោះ។ ប៉ុន្តែផ្កាចម្រុះពណ៌ផ្សេងទៀត ពិសេសផ្កាស្បៃរឿង គឺសម្បូដូចរាល់ឆ្នាំហើយមិនឡើងថ្លៃនោះទេ។

ទាក់ទិនទៅនឹងផ្កាសម្រាប់សែនបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ឆ្នាំនេះ លោក គ្រី ហ៊ុច អនុប្រធានផ្សារច្បារអំពៅ បានប្រាប់កម្ពុជាថ្មី ថា គ្រឿងសម្រាប់សែនទេវតាឆ្នាំថ្មី គឺសម្បូទៅដោយផ្កា និងគ្រឿងផ្សេងៗធ្វើដោយក្រដាស់ភាគច្រើននាំយកមកពីប្រទេសចិនស្ទើទាំងស្រុង។ លោកអនុប្រធានផ្សារ ក៏ទទួលស្គាល់ថា ផ្កាអង្គារសិល្ប៍ ឆ្នាំនេះសឹងតែគ្មានផ្កាយកមកលក់នៅទីផ្សារ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម