ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ស្នើសង់ផ្ទះសម្រាប់មន្ត្រីរាជការប្រាក់ខែជាង១លានរៀលឡើងទៅអាចបង់រំលស់បាន
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធររាជធានីភ្នំពេញ ពិនិត្យលើកទឹកចិត្ត ការវិនិយោគបណ្តាក់ទុន សង់ផ្ទះមានតម្លៃសមរម្យ សម្រាប់លក់ជូនមន្ត្រីរាជការដែលមានប្រាក់ខែជាង១លានរៀលឡើងទៅអាចបង់រំលស់បាន។

លោក ស សុខា មានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញ សូមពិនិត្យទៅលើការវិនិយោគធ្វើផ្ទះជូនមន្ត្រីរាជការ ធូថ្លៃ ដើម្បីសម្របសម្រួលជីវភាពប្រជាពលរដ្ឋ។ យើងអាចពិនិត្យទៅលើក្រុមហ៊ុន វិនិយោគលើបុរីមួយចំនួន ដោយឱ្យក្រុមហ៊ុនបុរីផ្តោតលើវិធីសាស្ត្រលក់ផ្ទះ ប៉ុន្តែក៏ត្រូវកំណត់ដោយមិនឱ្យក្រុមហ៊ុនធ្វើលើសពីតម្រូវការ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថា បើតាមលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ទះចំនួន៤ម៉ឺនបន្ទប់ ក្រុមហ៊ុនធ្វើលើសពីផែនការ ហើយតម្លៃ១បន្ទប់មិនមានក្រោម២ម៉ឺនដុល្លារនោះទេ គឺមានតម្លៃ៥ទៅ៦ម៉ឺនដុល្លារ ដែលមន្ត្រីរបស់យើងមួយចំនួនមិនអាចទិញ ឬបង់រំលួសស្នាក់នៅបាន បើត្រឹម២ម៉ឺន ឬក្រោម២ម៉ឺនដុល្លារ ប្រាក់ខែគាត់១លានកន្លះ ឬ២លាន ពួកគាត់អាចដកមកបង់រំលស់បាន។

លោក ស សុខា លើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញ ការវិនិយោគ ដែលមានទុន៥លានដុល្លារចុះ រាជធានី ខេត្ត អាចទាក់ទាញ ការស្នើសុំក្តីទៅលើការវិនិយោគ។ នៅដើមឆ្នាំ២០២៥នេះ ការវិនិយោគ ដែលមានទុន៥លានដុល្លារចុះ យើងទទួលបានការវិនិយោគប្រមាណ២០គម្រោង ដែលទាក់ទាញបានមកដោយ រាជធានី ខេត្ត ចំណូលដែលបានពីការវិនិយោគនេះ មករាជធានី ខេត្តប្រើប្រាស់ទៅ។

សូមបញ្ជាក់ថា ការស្នើរបស់លោក ស សុខា បែបនេះ បានធ្វើឡើងក្នុងឱកាស អញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ៕
អត្ថបទ៖ ស្រីរ័ត្ន






-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ៤ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ