Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​តាកែវ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទូទៅ​នៃ​ការចេញ​-​ចូល របស់ពលរដ្ឋ​នៅ​ស្រុក​ជាប់​ព្រំ​ប្រទល់​ខេត្តកណ្តាល​

បានផុស

នៅ

នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១ លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ អមដំណើរ​ដោយ លោក ខាន់ សុខា អភិបាលរង​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទូទៅ របស់​ពលរដ្ឋ ចេញ ឬ​ចូល ព្រំប្រទល់ ស្រុក​ព្រៃកប្បាស ស្រុក​បាទី របស់​ខេត្តតាកែវ ដែលមាន​ព្រំប្រទល់​ជាប់ ស្រុក​កណ្ដាលស្ទឹង ស្រុក​កោះធំ និង​ស្រុក​ស្អាង ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​ការឆ្លង​រីក​រាល​ដាល នៃ​ជំងឺ​កូ​វីដ​-១៩ កុំ​ឲ្យ​កើតមានឡើង​ចូលក្នុង​សហគមន៍ ជាពិសេស​ព្រឹត្តិការណ៍​២០​កុម្ភៈ កុំ​ឲ្យ​បន្ត​កើនឡើង​នៅ​សហគមន៍​បន្តទៀត ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​ណែនាំ​ដល់​កងកម្លាំង​ឈរជើង​ប្រចាំការ​នៅ​ព្រំប្រទល់​នាឱកាស​នោះដែរ លោក​អភិបាលខេត្ត បាន​ថ្លែងថា ការចុះពិនិត្យ​នេះ គឺ​ក្នុង​គោលបំណង​បង្កើន​ការ​រឹតបន្តឹង​លើ​ការត្រួត​ពិនិត្យ និង​ការគ្រប់គ្រង​ទីតាំង​ក្នុង​គោលដៅ​នីមួយៗ​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​បង្ការ​ទប់ស្កាត់​ជាមួយ​រាជរដ្ឋាភិបាល និង​អនុវត្ត​នូវ​វិធានការ និង​សេចក្ដីណែនាំ​របស់​ក្រសួង​សុខាភិបាល​។​ ហើយ​លោក​ក៏សូម​សំដែង​ការកោតសរសើរ និង​លើកទឹកចិត្ត​ចំពោះ គណៈកម្មាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ខេត្ត និង​ស្រុក ព្រមទាំង​មន្ត្រី និង​កងកម្លាំង ជាពិសេស​លោកគ្រូ​ពេទ្យ ដែលជា​កម្លាំង​ជួរមុខក្នុង​គោលដៅ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​បេសក​កម្ម​នេះ​។​

ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​នោះដែរ លោក​អភិបាល​ខេត្តតាកែវ ក៏បានឧបត្ថម្ភ​នូវ​ថវិកា​មួយចំនួន ដល់​អាជ្ញាធរ និង​កងកម្លាំង​ឈរជើង​ប្រចាំការ​នៅតាម​គោលដៅ​សំខាន់ៗ នីមួយៗ​ផងដែរ​៕

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ១៥ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣៧ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

Sokha Hotels

ព័ត៌មានពេញនិយម