ព័ត៌មានជាតិ
លោក ហេង សួរ ៖ ប្រទេសជប៉ុន នៅតែជាទិសដៅមួយដែលពលករកម្ពុជា ចង់ទៅធ្វើការ ខណៈប្រាក់អត្ថប្រយោជន៍ខ្ពស់
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកឡើងថា ប្រទេសជប៉ុន នៅតែជាទិសដៅមួយ ដែលពលករកម្ពុជាចង់ទៅធ្វើការ ខណៈទទួលបានប្រាក់អត្ថប្រយោជន៍ខ្ពស់ ព្រមទាំងជំនាញ និងបច្ចេកទេសការងារខ្ពស់ផងដែរ។

ការលើកឡើងនេះ ក្នុងឱកាស លោក ហេង សួរ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) និងការិយាល័យប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ROAP, ILO) ដែលដឹកនាំគណៈប្រតិភូដោយ លោក កេនីឆី ស៊ីស៊ីដូ (Kenichi SHISHIDO) ជំនួយការពិសេសរបស់ប្រធានទីស្នាក់ការកណ្ដាល JICA កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះដែរ លោក ហេង សួរ បានបញ្ជាក់ការគាំទ្រលើគម្រោងរបស់ទីស្នាក់ការកណ្ដាល JICA និង ការិយាល័យប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ROAP, ILO) ក្នុងការបង្កើតឲ្យមានយន្តការគាំពារ និងដោះស្រាយបញ្ហា និងការប្រឈមរបស់ពលករទេសន្តរប្រវេសន៍ នៅប្រទេសជប៉ុន។

លោក ហេង សួរ គូសបញ្ជាក់ថា គម្រោងក្នុងការបង្កើតឲ្យមានយន្តការគាំពារ និងដោះស្រាយបញ្ហា និងការប្រឈមរបស់ពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេសជប៉ុននេះ ពិតជាមានសារៈសំខាន់ ដើម្បីជំរុញឲ្យកាន់តែប្រសើរឡើងថែមទៀត នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបញ្ជូនពលករ និងប្រទេសទទួលពលករទៅធ្វើការនៅប្រទេសជប៉ុន។

លោក ហេង សួរ លើកឡើងថា «ប្រទេសជប៉ុន នៅតែជាទិសដៅមួយ ដែលពលករកម្ពុជាចង់ទៅធ្វើការ ខណៈដែលទទួលបានប្រាក់អត្ថប្រយោជន៍ខ្ពស់ រួមនឹងទទួលបានជំនាញ និងបច្ចេកទេសការងារខ្ពស់ផងដែរ»។
លោករដ្ឋមន្ត្រី សង្ឃឹមថា តាមរយៈគម្រោងខាងលើនេះ នឹងជំរុញឲ្យមានការផ្សព្វផ្សាយ និងស្វែងយល់ពីគ្នាកាន់តែប្រសើរ ជាពិសេសអំពីច្បាប់ការងារ និងអត្ថប្រយោជន៍ផ្សេងៗ នៅក្នុងប្រទេសជប៉ុន សម្រាប់ភ្នាក់ងារជ្រើសរើសកម្មសិក្សាការី និងពលករជំនាញកម្ពុជា និងភាគីជប៉ុនដែលត្រូវការកម្លាំងពលកម្ម។
ជាមួយនេះ លោក កេនីឆី ស៊ីស៊ីដូ (Kenichi SHISHIDO) ក៏បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃប្រទេសកម្ពុជា លើគម្រោងខាងលើនេះ ដែលនឹងជួយជំរុញការគាំពារកាន់តែប្រសើរសម្រាប់ពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេសជប៉ុន ជាពិសេសការស្វែងយល់រវាងគ្នាកាន់តែប្រសើររវាងប្រទេសបញ្ជូនពលករ និងប្រទេសទទួលពលករ៕
អត្ថបទ ៖ ពិសី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


