Connect with us

ព័ត៌មានជាតិ

គ្រួសារ​ជន​រងគ្រោះ​ស្លាប់​ដោយ​ជំងឺ​កូវីដ​នៅ​បឹងសាឡាង​បាន​ទទួល​អំណោយ​ ពី​ស​ម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

បានផុស

នៅ

ភ្នំពេញ ​៖ លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក នា​យប់​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ​២០២១​នេះ បាន នាំយក​អំណោយ ជា​ថវិកា​និង​គ្រឿងឧបភោគ​បរិភោគ​រប​ស់ស​ម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនគ្រួសារ​សព​លោក អនុសេនីយ៍ត្រី គឹម ឃី​ស៊ុន ដែល​បានទទួល​មរណភាព​ដោយ​ជំងឺ​កូ​វីដ​-១៩ កាលពី​ប៉ុន្មាន​ម៉ោង​មុននេះ នៅ​បឹង​សាឡាង ខណ្ឌទួលគោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក នៅ​យប់​ថ្ងៃទី​១៩ មីនា​នេះ​បាន​ដឹកនាំ​ក្រុមការងារ ចុះ​សួរ​សុខទុក្ខ​គ្រួសារ​សព លោក អនុសេនីយ៍ត្រី គឹម ឃីស៊ុន ស្ថិតនៅ​ផ្ទះ​លេខ​១៥ ផ្លូវ​២៥៥ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​បាន​ទទួល​មរណភាព​ដោយ​ជំងឺ​កូ​វីដ​-១៩ និង​បាន​នាំ​យក​អំណោយ​របស់ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​រួមមាន ថវិកា​ចំនួន ៥.០០០.០០០ រៀល អង្ករ ១៥០​គីឡូក្រាម មី ៣​កេស ទឹកត្រី ៣​យួរ ទឹកស៊ីអ៊ីវ ៣​យួរ ទឹក​សុទ្ធ ៣​កេស និង​គ្រឿង​ឧបភោគបរិភោគ និង​បាន​ណែនាំ​ឲ្យ​បន្ត​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

ពាក់ព័ន្ធ​និង​ករណី​ស្លាប់​របស់លោក អនុសេនីយ៍ត្រី គឹម ឃី​ស៊ុន​នេះ បើតាម​ការ​បញ្ជាក់​ពី​លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា មាន​បុរស​ជនជាតិ​ខ្មែរ ឈ្មោះ គឹម ឃី​ស៊ុន (Koem khisun) អាយុ​៤៦​ឆ្នាំ ពិតជា​បាន​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩ ដោយ​មិន​មាន​ជំងឺ​គួបផ្សំ​នោះទេ​។

បុរស​រូប​នេះ ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ កាលពី​ថ្ងៃ​១០ ​ខែមីនា​ ឆ្នាំ​២០២១​។​ គាត់​មាន​អាការ​រលាក​សួត​សងខាង​ធ្ងន់ធ្ងរ និង​ស្ថិត​ក្នុង​ការប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម VNI នៅ​ថ្ងៃទី​១២ ខែមីនា ហើយ​បាន​ស្លាប់​នៅ​ម៉ោង ៣​និង​៣០ នាទី​ល្ងាច​ថ្ងៃទី ១៩ ខែមីនា​នេះ ដោយ​ខ្សោយ​សួត​ខ្លាំង ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វីដ​-១៩ វ៉ៃលុក។

នេះ​គឺជា​ករណី​ស្លាប់​ទី​៣ ហើយ​បន្ទាប់ពី​ករណី​ទី​២ ជា​ម្តាយ​របស់​តារា​ចម្រៀង​វី​ដា​ណែ​ត​ដែល​បាន​ស្លាប់​នៅ​ម៉ោង ១១​និង​៤៥ នាទី​ព្រឹក​នេះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត៕

ដោយ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម