ព័ត៌មានជាតិ
លោក ស សុខា បំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីប្រជុំវាយតម្លៃការងារឆ្នាំចាស់ និងដាក់ចេញផែនការឆ្នាំថ្មី
ដើមឆ្នាំ២០២៥នេះ ដោយទទួលបានការអនុញ្ញាតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក ស សុខា នឹងដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីហាណូយប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

សេចក្ដីប្រកាសព័ត៌មានក្រសួងមហាផ្ទៃ សរសេរថាដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាលវៀតណាម នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ដោយ លោក ស សុខា នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងទាំងពីរ។

ដំណើរទស្សនកិច្ចការងាររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកកម្ពុជា ទៅកាន់ប្រទេសវៀតណាមលើកនេះ គឺតបតាមការអញ្ជើញរបស់ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម។
គួររម្លឹកជូនថា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមម្ដងរួចមកហើយ ពោលគឺកាលពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។

ជារួម បន្ទាប់ពីចូលកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោក ស សុខា ធ្លាប់បានបំពេញទស្សនកិច្ចការងារនៅប្រទេសចំនួន៥ ទាំងក្នុង និងក្រៅតំបន់អាស៊ាន។ ប្រទេសទាំងនោះ រួមមាន វៀតណាម ស្វីស អាល្លឺម៉ង់ អូស្ត្រាលី និងចិន។

ក្រសួងមហាផ្ទៃ ធ្លាប់អះអាងថា ទស្សនកិច្ចទាំងនោះ ធ្វើឡើងផ្ដោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខនិងបច្ចេកវិទ្យា និងកំណែទម្រង់រដ្ឋបាលថ្នាក់ជាតិ និងក៏ជាការបញ្ជាក់ពីការយកចិត្តទុកដាក់ពង្រឹងភាពគ្រប់ជ្រុងជ្រោយក្នុងទំនួលខុសត្រូវជូនរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ក្នុងវិស័យមហាផ្ទៃ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


