ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីជំរុញពលរដ្ឋកុំវិនិច្ឆ័យសៀវភៅដោយគ្រាន់តែឃើញក្រប
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់ពលរដ្ឋ ជាពិសេសសិស្សនិស្សិតឱ្យមានឯករាជ្យនៃការគិត កុំផ្អើលតាមឬធ្វើតាមគេ។ សម្ដេចលើកឡើងបែបនេះឆ្លើយតបនឹងបញ្ហានៃការលើកឡើងពីការបោះពុម្ភសៀវភៅថ្នាក់ទី៦ថ្មី ដែលអ្នកខ្លះមិនទាន់នឹងអានផងបែរជាជឿតាមពាក្យរបស់អ្នកដទៃវាយតម្លៃលើអត្ថន័យរបស់សៀវភៅនេះ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ព្រមជាមួយនឹងការលើបង្ហាញសៀវភៅថ្នាក់ទី៦ថ្មី ដែលរៀបចំដោយក្រសួងអប់រំ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់លើបញ្ហា២ដែលអ្នកវាយតម្លៃសៀវភៅគ្រាន់តែមើលលើគម្របចោទប្រកាន់មកលើរដ្ឋាភិបាល។ សម្ដេចថាបញ្ហាដែលពួកគេចោទប្រកាន់នោះគឺថាសៀវភៅថ្នាក់ទី៦ថ្មីបានកែប្រែប្រវត្តិសាស្ត្រ និងប្រើប្រាស់រូបវិមានឈ្នះ-ឈ្នះ ជាស្ដូបរបស់វៀតណាម។
សម្ដេចលើកឡើងថា៖ «ភាគច្រើនគឺយើងតាមគ្នា! ហើយខ្ញុំសូមឱ្យនិស្សិតបញ្ញាវ័ន្តមូលហេតុដែលយើងរៀនមានចំណេះប៉ុណ្ណេះគឺដើម្បីមានឯករាជ្យនៃការគិតគូររបស់ខ្លួនមុននឹងធ្វើការសម្រេចចិត្តកុំជឿទៅលើគេនិយាយ។ សុំស្រាវជ្រាវឱ្យបានច្បាស់លាស់ទើបយើងធ្វើការសម្រេចចិត្តត្រូវហើយមូលហេតុដែលយើងរៀនឱ្យកាន់តែខ្ពស់គឺដើម្បីឯករាជ្យនៃការគិតគូររបស់យើងនេះហើយ»។

សម្ដេចបានចំណាយពេលជិត៣០នាទីក្នុងការបកស្រាយពីចំណុចដែលគេចោទប្រកាន់លើរដ្ឋាភិបាលនិងបានសួរអ្នកទាំងនោះថាបានទិញសៀវភៅមកមើលឬនៅ? ហើយតើកន្លែងណាដែលសៀវភៅពុម្ភថ្មីនេះបានសរសេរកែប្រែប្រវត្តិសាស្ត្រកម្ពុជា ឱ្យកូនខ្មែរដឹងគុណវៀតណាម?
ក្នុងអត្ថន័យសៀវភៅនេះគឺបាននិយាយពីប្រវត្តិសាស្ត្រខ្មែរពីចន្លោះសម័យសង្គមរាស្ត្រនិយម រហូតដល់សម័យព្រះរាជាណាចក្រកម្ពុជាទី២សព្វថ្ងៃ។ ដោយឡែកចំពោះវិមានឈ្នះឈ្នះ គឺមិនមែនជាស្ដូបដឹងគុណវៀតណាមនោះទេ តែវាជានិមិត្តសញ្ញានៃការរួបរួមរបស់ខ្មែរបញ្ចប់សង្គ្រាមក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំរបស់ខ្លួនដែលធ្វើឱ្យកម្ពុជាមានសន្ដិភាព ស្ថេរភាពដល់សព្វថ្ងៃ។
សម្ដេចក៏បានបកស្រាយនូវអត្ថន័យនៃរបស់វិមាននេះតាំងពីជាន់ផ្ទាល់ដីរហូតដល់កំពូលដែរ ដែលសុទ្ធតែបង្ហាញប្រវត្តិសាស្ត្រ និងការរួមរួមរបស់ខ្មែរកសាងប្រទេស ហើយគួរណាស់ពលរដ្ឋទៅសិក្សាពីវិមាននេះសិនមុនការបកស្រាយធ្វើឱ្យមានបញ្ហាក្នុងសង្គម។

សម្ដេចថា៖ «នេះហើយជាអ្វីដែលយើងត្រូវយល់ពីអត្ថន័យនៃវិមានឈ្នះឈ្នះ អត្ថន័យនៃទិវាសន្ដិភាព អត្ថន័យនៃសៀវភៅនិងគោលគំនិតដែលរាជរដ្ឋាភិបាលបានដាក់ចេញហើយខ្ញុំសូមយល់ និងស្វែងយល់។ ចាប់ផ្ដើមពីសៀវភៅដែលជាកត្តាប្រវត្តិសាស្ត្រតែវាជាកត្តាដែលពាក់ព័ន្ធនឹងយើងរាល់ថ្ងៃពាក់ព័ន្ធនឹងការបង្កលក្ខណៈឱ្យយើងបន្តរួមគ្នាការពារទឹកដីនេះជាកត្តាពិតប្រាកដហើយបងប្អូនបើមិនជឿខ្ញុំនិយាយចេញទៅវិញសូមទិញមើលទៅ»។
ជាមួយគ្នានេះសម្ដេចក៏បានបញ្ជាទៅរដ្ឋមន្ត្រីអប់រំឱ្យបង្ហោះសំណៅសៀវភៅនេះទៅក្នុងប្រព័ន្ធអនឡាញដើម្បីឱ្យសាធារណៈជនទាញយកទៅមើលផងដែរ។

គួរឱ្យដឹងថាសម្រាប់ឆ្នាំសិក្សាថ្មីក្រសួងអប់រំបានបោះពុម្ភសៀវភៅសម្រាប់សិក្សាបន្ថែមដល់សិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដោយបានរៀបរាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រតាមដំណាកកាលនីមួយៗដែលកម្ពុជាធ្លាប់ជួបប្រទះពីសម័យអង្គររហូតដល់បច្ចុប្បន្ន។ ក្នុងនោះសៀវភៅថ្នាក់ទី៦រកការរិះគន់ជាងគេដោយសារមានរូបវិមានឈ្នះឈ្នះ ភ្លាមៗរដ្ឋមន្ត្រីអប់រំបានបញ្ជាក់ថាគ្មានការកាឡៃប្រវត្តិសាស្ត្រដូចការចោទប្រកាន់នោះទេ ហើយការរៀបចំសៀវភៅថ្មីគឺរក្សានូវខ្លឹមសារប្រវត្តិសាស្ត្រគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ដែលងាយស្រួលដល់សិស្សក្នុងការសិក្សាស្រាវជ្រាវ និងរៀនដោយខ្លួនឯងតាមកម្មវិធីសិក្សាបែបថ្មី៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


