ព័ត៌មានជាតិ
ត្រឹម១ខែនេះ ក្រសួងបានធ្វើតេស្តអ្នកពាក់ព័ន្ធសហគមន៍២០កុម្ភៈជិត៩ម៉ឺនតេស្ត
ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិត យក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍នៅរសៀលថ្ងៃទី២០នេះថា រយៈពេល១ខែនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះក្រសួងសុខាភិបាលបានប្រមូលសំណាកពីអ្នកជាប់ពាក់ព័ន្ធនៅទូទាំងប្រទេសបានចំនួន៨៩៥៧១តេស្តក្នុងនោះមានវិជ្ជមានកូវីដ១៩ចំនួន១១១៥នាក់ស្រី៤៩៦និងប្រុស៦១៦នាក់។

បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានឲ្យដឹងថា ចាប់តាំងពីប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី២៧មករា២០២០ រហូតមកដល់ថ្ងៃទី២០ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានធ្វើតេស្តចំនួន៦២៦៦០០តេស្តស្មើនឹង៣៧២៩៧ក្នុងចំណោម១លាននាក់។

លោកស្រីបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកឆ្លងសហគមន៍២០កុម្ភៈនោះ មានអ្នកជាសះស្បើយចំនួន៤៣១នាក់ស្រី២០៩នាក់ប្រុស២២២នាក់ នៃចំនួនអ្នកឆ្លងសរុប១៦៣២នាក់និងអ្នកជាសះស្បើយចំនួន៩៣៥នាក់ ព្រមទាំងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៦៩២នាក់ក្នុងនោះមានអ្នកពាក់ព័ន្ធនឹងសហគមន៍២០កុម្ភៈចំនួន៦៨៤នាក់។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះមានឆ្លងរាលដាលដល់រាជធានីខេត្តចំនួន១២ក្នុងនោះ រាជធានីភ្នំពេញមានអ្នកឆ្លងច្រើនជាងគេបន្ទាប់មក ខេត្តកណ្តាល កំពង់សោម ព្រៃវែង កោះកុង កំពង់ធំ ស្វាយរៀង បន្ទាយមានជ័យ សៀមរាប តាកែវ បាត់ដំបងនិងខេត្តកំពង់ចាម៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


