ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការស្នើសុំអនុគ្រោះការបង់សងប្រាក់របស់អតិថិជននៅមិនទាន់មានកើនឡើងខ្លាំងនៅឡើយទេ
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក អតិថិជនដែលបានស្នើសុំរៀបចំឥណទានឬអនុគ្រោះលើការបង់សងឡើងវិញនៅមិនទាន់មានកើនឡើងខ្លាំងនៅឡើយទេ។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនិងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបន្តថា «ជាធម្មតានៅមុនផ្ទុះព្រឹត្តិការណ៍២០កម្ភៈមានអតិថិជនស្នើសុំរៀបចំឥណទានឡើងវិញប្រមាណជាង១ពាន់នាក់ក្នុង១សប្តាហ៍។ ប៉ុន្តែក្រោយពីផ្ទុះព្រឹត្តិការណ៍ហ្នឹងមិនទាន់មានឃើញមានការកើនឡើងលើសពីជាង១ពាន់នាក់តិចតួចផ្អែកតាមទិន្នន័យយើងមានតែមិនទាន់កើនឡើងខ្លាំងនៅឡើយទេ។ ប៉ុន្តែរំពឹងថា នៅខែបន្តបន្ទាប់ទៀត អាចនឹងមានអាចមានការកើនឡើងច្រើនជាងធម្មតាដែលជាង១ពាន់នាក់ក្នុង១ខសប្តាហ៍»។
តែយ៉ាងណាក៏លោកបន្ថែមថា ផលប៉ះពាល់នេះនឹងមិនខ្លាំងដូចកាលពីខែមីនាឆ្នាំ២០២០កន្លងទៅនោះទេ។ ពាក់ព័ន្ធនឹងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបាននាំគ្នាធ្វើយុទ្ធនាទាមទារឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញពន្យារការបង់សងមួយរយៈនោះ លោកបានមានប្រសាសន៍ឲ្យដឹងថា ចំពោះអតិថិជនដែលរងផលប៉ះពាល់ពិតប្រាកដពីជំងឺកូវីដ១៩ គ្រឹះស្ថានហិរញ្ញវត្ថុនឹងផ្តល់ការអនុគ្រោះចំពោះការសងត្រឡប់ ដែលអតិថិជនអាចធ្វើការស្នើសុំមកខាងស្ថាប័នហិរញ្ញវត្ថុ ដោយជ្រើសរើសយកជម្រើសបង់តែការប្រាក់ពី៣ទៅ៦ខែ និងជម្រើសទី២ ផ្អាកទាំងការទាំងដើម ពី៣ទៅ៦ខែ។
លោកបានបញ្ជាក់ថា «ចំពោះអ្នកដែលរងផលប៉ះពាល់ពិតប្រាកដ អាចទាក់ទងទៅមន្ត្រីឥណទាន ឬគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីសុំរៀបចំឥណទានឡើងវិញ នោះខាងគ្រឹះស្ថានហិរញ្ញនិងសិក្សាដើម្បីផ្តល់គោលការណ៍អនុគ្រោះដល់ពួកគាត់ ប៉ុន្តែប្រសិនបើអតិថិជនគ្រាន់តែបង្ហោះនៅលើបណ្តាញសង្គម ប៉ុន្តែការសិក្សាជាក់ស្តែងមិនមានផលប៉ះពាល់នោះ គ្រឹះស្ថានហិរញ្ញវត្ថុ នឹងមិនអាចផ្តល់ជូនពួកគាត់បានដែរ»។
លោកបានបន្ថែមទៀតថា គ្រឹះស្ថានហិរញ្ញមិនអាចរៀបចំឱ្យមានការផ្អាកឬពន្យារការបង់ប្រាក់ដល់អតិថិជនដោយស្វ័យប្រវត្តិបាននោះទេ ព្រោះខុសពីច្បាប់នីតិសន្យា។ ម្យ៉ាងទៀត វិស័យហិរញ្ញវត្ថុក៏រងផលប៉ះពាល់ដូចវិស័យផ្សេងទៀតដែរ ដែលលោកស្នើឱ្យសាធារណៈជនមានការជោគយល់ផងដែរ។
បើតាមលោក កាំង តុងងីគិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដល់ដំណាច់ខែកុម្ភៈឆ្នាំ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញដល់អតិថិជន បានប្រមាណ២៩ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ប្រមាណ១៤០០លានដុល្លារ៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


