ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីចង់ឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាមួយអ៊ីស្រាអ៊ែល
នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត ចង់បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន និងច្រើនថែមទៀតជាមួយប្រទេសអ៊ីស្រាអ៊ែល ក្នុងពេលសម្ដេចជួបពិភាក្សាការងារជាមួយអគ្គរដ្ឋទូតអ៊ីស្រាអ៊ែលប្រចាំកម្ពុជាមាននិវេសនដ្ឋាននៅទីក្រុងបាងកក។

ក្នុងជំនួបនាព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់លោកស្រីឯកអគ្គរដ្ឋទូត Orna SAGIV បន្តធ្វើការឱ្យបានជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អ៉ីស្រាអែល ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីបង្ហាញក្តីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អ៉ីស្រាអែលកាលពីកន្លងទៅ។

ក្នុងឱកាសនៃជំនួប, លោកស្រីឯកអគ្គរដ្ឋ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា។ ទន្ទឹមនឹងនេះលោកស្រីក៏បានប្ដេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអ៉ីស្រាអែល-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។
ក្នុងជំនួបពិភាក្សានោះសម្ដេចបវរធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ សុខាភិបាល ទេសចរណ៍ ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកវិទ្យាជាដើម។

ទំនាក់ទំនងការទូតរវាងកម្ពុជា-អ៊ីស្រាអ៊ែល បង្កើតឡើងក្នុងឆ្នាំ១៩៦០ និងត្រូវបានកាត់ផ្ដាច់វិញនៅឆ្នាំ១៩៧៥បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច។ ទំនាក់ទំនងនេះក៏ត្រូវបានបង្កើតឡើងវិញផងដែរនៅឆ្នាំ១៩៩៣បន្ទាប់ពីកម្ពុជាបង្កើតរាជាណាចក្រទី២ឡើងវិញ។ ទោះជាយ៉ាងណារហូតមកដល់ពេលនេះប្រទេសទាំងពីរមិនទាន់មានស្ថានទូតប្រចាំប្រទេសផ្ទាល់រៀងខ្លួននោះទេដោយកម្ពុជាធ្វើការទំនាក់ទំនងអ៊ីស្រាអ៊ែលតាមទូតនៅអេស៊ីប ហើយអ៊ីស្រាអ៊ែលទាក់ទងកម្ពុជាតាមរយៈទូតរបស់ខ្លួននៅប្រទេសថៃ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


