ព័ត៌មានជាតិ
ត្រឹម៣ថ្ងៃនៅភ្នំពេញមានកុមារអាយុចាប់ពី៧ខែដល់១៤ឆ្នាំជិត២០នាក់ បានឆ្លងជំងឺកូវីដ១៩
ភ្នំពេញ ៖ ត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ នៅរាជធានីភ្នំពេញមានកុមារអាយុចាប់ពី៧ខែរហូតដល់អាយុ១៤ឆ្នាំចំនួន១៧នាក់ បានឆ្លងជំងឺកូវីដ១៩។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមកុមារឆ្លងជំងឺកូវីដ១៩ចំនួន១៧នាក់នោះ ក្នុងនោះនៅថ្ងៃទី១៩ មីនា មានឆ្លងចំនួន៨នាក់រួមមានកុមារីអាយុ១១ឆ្នាំនៅខណ្ឌដង្កោ កុមារាអាយុ១៣ឆ្នាំនៅសង្កាត់ឃ្មួញ កុមារីអាយុ១៤ឆ្នាំនៅសង្កាត់ឃ្មួញ ទារកអាយុ១ឆ្នាំនៅសង្កាត់ឃ្មួញ ទារិកាអាយ៧ខែនៅខណ្ឌដង្កោ កុមារាអាយុ៨ឆ្នាំនៅសង្កាត់ផ្សារថ្មី២កុមារីអាយុ៧ឆ្នាំនៅសង្កាត់ផ្សារថ្មី២និងកុមារីអាយុ១៤ឆ្នាំនៅភ្នំពេញ។
ក្រសួងបានបន្តថា ចំណែកនៅថ្ងៃទី២០មីនាមានកុមារឆ្លងចំនួន៣នាក់ក្នុងនោះ រួមមានកុមារអាយុ១៣ឆ្នាំនៅទួលទំពូង កុមារីអាយុ១៣ឆ្នាំនៅសង្កាត់ភ្នំពេញថ្មីនិងកុមារាអាយុ៦ឆ្នាំនៅខណ្ឌឫស្សីកែវ។
ដោយឡែកនៅថ្ងៃទី២១មីនានេះ មានកុមារឆ្លងចំនួន៦នាក់ទៀត ក្នុងនោះរួមមានកុមារីអាយុ២ឆ្នាំនៅសង្កាត់ចាក់អង្រែ កុមារីអាយុ៧ឆ្នាំនៅសង្កាត់ចាក់អង្រែ កុមារីអាយុ៩ឆ្នាំនៅសង្កាត់ស្ទឹងមានជ័យ កុមារាអាយុ២ឆ្នាំនៅសង្កាត់ស្ទឹងមានជ័យ កុមារាអាយុ១០ឆ្នាំនៅសង្កាត់ស្ទឹងមានជ័យនិងកុមារាអាយុ៨ឆ្នាំនៅសង្កាត់ក្រាំងធ្នង់។

កុមារដែលឆ្លងជំងឺកូវីដ១៩នេះត្រូវបានមហាជនមានការអាណិតអាសូរជាទីបំផុត។ ជាក់ស្តែងកុមារាអាយុ៦ឆ្នាំនៅខណ្ឌឫស្សីកែវត្រូវបានបណ្តាញសង្គមហ្វេប៊ុកបង្ហោះតៗគ្នាពីសកម្មភាព ជាមួយនឹងការពាក់ម៉ាស ស្ពាយកាតាបនិងយួរថង់មួយតែម្នាក់ឯង ចូលទៅក្នុងរថយន្តសង្គ្រោះបន្ទាន់យ៉ាងអាណោចអាធម៌ជាទីបំផុត។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២១មីនានេះមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈសរុបចំនួន១១៧២នាក់ស្រី៥១៩នាក់ប្រុស៦៥៣នាក់នៃអ្នកឆ្លងសរុប១៦៩០នាក់និងអ្នកជាសះស្បើយ៩៥០នាក់និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៧៣៥នាក់៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


