ព័ត៌មានជាតិ
អ្នកធ្វើចត្តាឡីស័កជាង១៦០០នាក់ត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ
អ្នកធ្វើចត្តាឡីស័កជាង១៦០០នាក់ត្រូវបានអាជ្ញាធរខេត្តកណ្តាលអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានឲ្យដឹងនៅរសៀលថ្ងៃទី២១ ខែមីនានេះថាគិតត្រឹមថ្ងៃទី២១ខែមីនានេះ នៅខេត្តកណ្តាលអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈសរុបចំនួន១៤៧០៨នាក់ក្នុងនោះអ្នកប៉ះពាល់ផ្ទាល់ចំនួន១៧២៦នាក់អ្នកកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល១១៣៨១នាក់និងអ្នកកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះនិង១៦៦៥នាក់បានបញ្ចប់ការធ្វើចត្តាឡីស័កអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

លោកបានបន្តថាក្នុងចំណោមអ្នកពាក់ព័ន្ធទាំងនោះមានអ្នកឆ្លងកូវីដ១៩ប្រមាណជិត២៦០នាក់និងជាសះស្បើយចំនួន១៨នាក់។
លោកបានណែនាំដល់អ្នកដែលបានបញ្ចប់ធ្វើចត្តាឡីស័កវិលត្រឡប់ទៅផ្ទះវិញត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជាទីបំផុតពិសេសវិធានការ៣ការពានិង៣កុំដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ដល់ខ្លួនយើងផងក្រុមគ្រសារនិងសហគមន៍យើងទាំងមូលផងដែរ។

គួរបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី២១មីនានេះមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈសរុបចំនួន១១៧២នាក់ស្រី៥១៩នាក់ប្រុស៦៥៣នាក់នៃអ្នកឆ្លងសរុប១៦៩០នាក់និងអ្នកជាសះស្បើយ៩៥០នាក់និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៧៣៥នាក់៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


