ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ជំរុញឱ្យអាជ្ញាធរបន្តបង្ក្រាបក្មេងទំនើង គ្រឿងញៀនឱ្យបានល្អ គ្មានករណីលើកលែងឡើយ
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដាក់ចេញទិសដៅសំខាន់ៗ ៦ចំណុច ក្នុងនោះ លោកបានជំរុញឱ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ទៅលើសន្តិសុខសណ្តាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ និងបន្តបង្ក្រាបករណីក្មេងទំនើងដែលចេញអុកឡុងសង្គមឱ្យបានខ្ជាប់ខ្ជួន បញ្ហាគ្រឿងញៀន ដោយគ្មានករណីលើកលែងឡើយ។

ការដាក់ទិសដៅនេះ ធ្វើនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង។ ជាមួយគ្នានេះ បន្ទាប់ពីមានប្រសាសន៍ស្វាគមន៍ និងប្រគល់ថវិកាជ័យលាភីក្នុងការអនុវត្តភូមិ/ឃុំមានសុវត្ថិភាព ដល់លោកអភិបាលក្រុងស្រុកទាំង៨ លោកអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗ ៦ចំណុច ដូច ទី១ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ទៅលើសន្តិសុខសណ្តាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ។ ទី២ អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថាននៅតាមទីប្រជុំជននានា ជាពិសេសស្រុក ក្រុង ដែលនៅជាប់បណ្តោយផ្លូវជាតតិលេខ១ ត្រូវពិនិត្យ និងសម្អាតឱ្យបានស្អាត និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ។

ទិសដៅទី៣ អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់ បន្តយកចិត្តទុកដាក់លើការបង្ក្រាបក្មេងទំនើងដែលបង្កការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។ ទី៤ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។ ទី៥ បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ ទី៦ មន្ទីរការងារ រួមទាំងរដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់បន្តការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ដើម្បីចុះឈ្មោះចូលបម្រើការងារនៅតាមតំបន់រោងចក្រនានាក្នុងខេត្តដែលកំពុងមានតម្រូវការកម្លាំងពលកម្ម។

ជាចុងបញ្ចប់នៃកិច្ចប្រជុំនេះដែរ អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យមានការលើកឡើងនូវបញ្ហាប្រឈមផ្សេងៗ និងចំណុចវិជ្ចមានមួយចំនួនទៅលើការអនុវត្តការងាររបស់មន្ទីរអង្គភាពនានាដែលពាក់ព័ន្ធ។ ជាពិសេស លោក ប៉េង ពោធិ៍សា បានប្រគល់ថវិការដែលអនុវត្ត គោលការណ៍ភូមិ-ឃុំមានសុវត្ថិភាពបានល្អជូនដល់ក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀងផងដែរ៕
ដោយ៖ ភក្ដី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


