ព័ត៌មានជាតិ
លោក លី សូវ៉ាន់ ប្រាប់ពលរដ្ឋកុំឱ្យមានការព្រួយបារម្ភចំពោះមេរោគថ្មីដែលស្រដៀងកូវីដ ព្រោះជាការពិសោធប៉ុណ្ណោះ
កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវចិន បានរកឃើញមេរោគថ្មីមួយប្រភេទនៅក្នុងខ្លួនសត្វប្រចៀវ វាមានលក្ខណៈស្រដៀងទៅនឹងវីរុសកូរ៉ូណា ដែលជាភ្នាក់ងារបង្ករោគរាតត្បាតជាសកល សម្លាប់មនុស្សរាប់លាននាក់ទូទាំងពិភពលោក។ មេរោគទើបរកឃើញនេះ មានឈ្មោះ HKU5-CoV-2 ត្រូវបានរកឃើញក្នុងខ្លួនសត្វប្រចៀវមួយប្រភេទ នៅទីក្រុងហុងកុង។

ឆ្លើយតបទៅនឹងករណីនេះដែរ លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល បានប្រាប់កុំឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ព្រោះការរកឃើញមេរោគនៅក្នុងមន្ទីរពិសោធន៍របស់ចិន ក៏ដូចគ្នាទៅនឹងមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែរ គឺតែងតែរកឃើញនូវពពួកវីរុសកូរ៉ូណា។ លោកថា ប្រទេសកម្ពុជា ប្រទេសចិន និងប្រទេសដ៏ទៃទៀត សុទ្ធតែបានរកឃើញវីរុសប្រភេទនេះ នៅក្នុងសត្វប្រចៀវ ដូច្នេះគ្មានអ្វីចម្លែកនោះឡើយ ហើយវាក៏មិនមានប៉ះពាល់ទៅដល់សុខភាពសាធារណៈនោះទេ ព្រោះនេះ គឺជាការសិក្សានៅក្នុងមន្ទីរពិសោធន៍ប៉ុណ្ណោះ មិនមានការធ្លាយចេញមកក្រៅ ហើយក៏គ្មានភស្តុតាងណាមួយដែលបង្ហាញថាវាងាយឆ្លងដូចជាវីរុសកូវីដ-១៩ នោះដែរ។
ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លងដដែលរូបនេះ បានបន្តថា ប្រទេសចិន បានធ្វើការសិក្សាជំហានបន្តទៀត ដើម្បីធ្វើពិសោធលើវីរុសប្រភេទនេះ ទៅនឹងកោសិកាសិរីរាង្គរបស់មនុស្ស ប៉ុន្តែការសិក្សាទាំងអស់នោះ សុទ្ធតែធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ ដូច្នេះមិនមានអ្វីគួរឱ្យព្រួយបារម្ភនោះឡើយ។

ទន្ទឹមនេះ លោកថា អ្វីដែលគួរឱ្យព្រួយបារម្ភនៅពេលនេះ គឺជំងឺផ្តាសាយបក្សី ដែលកំពុងឆ្លងមកមនុស្ស និងមានអ្នកស្លាប់ជាបន្តបន្ទាប់។ លោកប្រាប់ឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន កុំប៉ះពាល់មាន់ ទា ឈឺ ឬងាប់ ជៀសវាងឆ្លងនូវជំងឺផ្តាសាយបក្សី ដែលបច្ចុប្បន្នកំពុងតែមានការព្រួយបារម្ភ។
បើតាមលោក លី សូវ៉ាន់ ជំងឺផ្តាសាយបក្សី ក៏ដូចជាវីរុសកូរ៉ូណា សុទ្ធតែមានឱសថព្យាបាល ប៉ុន្តប្រជាពលរដ្ឋ ដែលចេញរោគសញ្ញាផ្លូវដង្ហើម ដូចជា គ្រុនក្តៅលើសពី ៣៨អង្សា ក្អក ឈឺករ ហៀរសំបោរ ត្រូវទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលជិតបំផុតដើម្បីធ្វើការពិគ្រោះ និងព្យាបាលទាន់ពេលវេលា។

ជាមួយគ្នានេះ លោក លី សូវ៉ាន់ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ យកយកចិត្តទុកដាក់ និងតាមដានព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងមានលក្ខណៈវិទ្យាសាស្ត្រ ហើយក្នុងករណីសង្ស័យឃើញមានចេញរោគសញ្ញាផ្លូវដង្ហើម ជំងឺផ្តាសាយបក្សី ឬជំងឺឆ្លងដ៏ទៃទៀត សូមរាយការណ៍ទៅកាន់លេខ១១៥៕

អត្ថបទ៖ គេន ម៉ាលិះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


