សុខភាព
មន្ត្រីជាន់ខ្ពស់សុខាភិបាល បង្ហាញរបៀបការពារ និងសង្គ្រោះបឋម ពេលអាកាសធាតុក្តៅខ្លាំង
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបង្ហាញពីរបៀបការពារខ្លួន និងសង្គ្រោះបឋមនៅពេលអាកាសធាតុក្តៅខ្លាំង ខណៈបច្ចុប្បន្នកម្ពុជាកំពុងទទួលរងនូវអាកាសធាតុក្ដៅខ្លាំងដែលមានសីតុណ្ហភាពរហូតដល់ ៣៧អង្សាសេ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មានប្រសាសន៍ នៅរសៀលថ្ងៃទី២៩ មីនានេះថា នៅខែមេសាខាងមុខនេះជារដូវក្តៅដែលទាមទារឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងការពារសុខភាពឱ្យបានល្អទាំងអស់គ្នា ចៀសវាងនូវការកើតជំងឺមួយចំនួនដូចជា ជំងឺបេះដូង ជំងឺសួត រាករូស ការដួលសន្លប់ដោយសារខ្វះជាតិទឹក ការបរិភោគចំណីអាហារមិនស្អាត និងមិនមានអនាម័យ និងជំងឺឆ្លងផ្សេងៗទៀត ពិសេសកុមារតូចៗត្រូវប្រយ័ត្នចំពោះជំងឺពងបែកដៃជើងដែលជំងឺនេះឆ្លងតាមរយៈលាមក និងទឹកមាត់អ្នកជំងឺ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍បន្តថា ក្នុងករណីឃើញកុមារមានជំងឺពងដៃជើងនេះ ត្រូវដាក់ឱ្យអ្នកជំងឺនៅដាច់តែឯងរហូតដល់ជាសះស្បើយទើបអនុញ្ញាតឱ្យលេងជាមួយក្មេងៗទៀតបាន។ លោកវេជ្ជបណ្ឌិតបានណែនាំឱ្យប្រជាពលរដ្ឋពិសារទឹកឱ្យបានច្រើនយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ ចៀសវាងការ បរិភោគភេសជ្ជៈផ្អែមខ្លាំង កុំនៅក្រោមកំដៅថ្ងៃយូរពេក ត្រូវស្លៀកសម្លៀកបំពាក់ស្ដើង និងស្លៀកពាក់ខោអាវវែងៗការពារកំដៅថ្ងៃ ដើម្បីការពារសុខភាពនៅពេលអាកាសធាតុក្តៅខ្លាំង។

ជាមួយគ្នានេះដែរ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ និងសុវត្ថិភាពចំណីអាហារល្អជាប់ជានិច្ច ត្រូវបរិភោគចំណីអាហារឆ្អិនល្អនិងទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ និងមានអនាម័យ ត្រូវចម្អិនម្ហូបឱ្យបានឆ្អិនល្អ លាងសំអាតរបស់របរប្រើប្រាស់ឱ្យបានស្អាតល្អដើម្បីចៀសវាងនូវការចម្លងរោគផ្សេងៗ ឬការពុលចំណីអាហារ។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា នៅពេលមានបញ្ហាសុខភាព ត្រូវប្រញាប់នាំអ្នកជំងឺមកកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីគ្រូពេទ្យពិនិត្យ និងព្យាបាលជំងឺបានទាន់ពេលវេលា។

ពាក់ព័ន្ធនឹងការជួយសង្គ្រោះអ្នកដួលសន្លប់ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់ថា ពេលឃើញមានករណីដួលសន្លប់ត្រូវដាក់អ្នកជំងឺឱ្យសម្រាកដោយលើកជើងឡើងលើបន្ដិច ឬកល់ជើងឱ្យខ្ពស់ ដើម្បីឱ្យចរន្ដឈាមហូរមកខួរក្បាល ត្រូវដោះ ឬបន្ធូរសម្លៀកបំពាក់អ្នកជំងឺ កុំនៅឈររោមអ្នកដួលសន្លប់ ព្រោះវាធ្វើឱ្យកាន់តែមានបរិយាកាសថប់ថែមទៀត ឱ្យអ្នកជំងឺពិសាទឹកឆ្អិន ឬទឹកស្អាតប្រសិនបើគាត់នៅពិសាបាន។
យោងតាមការព្យាករណ៍អាកាសធាតុរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប ខ្យល់ប្រែប្រួល និងជ្រលងសម្ពាធទាបពីប្រទេសចិន ធ្វើឱ្យមានសីតុណ្ហភាពពី ២៣ ដល់៣៧អង្សា បង្កឱ្យមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម អាចមានផ្នែកខ្លះភ្លៀងធ្លាក់ក្នុងបរិមាណបង្គួរលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់៕
អត្ថបទ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


