ព័ត៌មានជាតិ
ឥណ្ឌូណេស៊ី ប្រកាសបន្តជួយគាំទ្រដល់ការពង្រឹងសមត្ថភាពកងទ័ពពិសេសរបស់កម្ពុជា
ឥណ្ឌូណេស៊ី ប្រកាសបន្តជួយពង្រឹងសមត្ថភាពកងទ័ពពិសេសរបស់កម្ពុជា ខណៈកន្លងមក កងទ័ពជាតិរបស់ឥណ្ឌូណេស៊ី មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបញ្ជាការដ្ឋានទ័ពពិសេសកម្ពុជា។

ការប្រកាសរបស់ភាគីឥណ្ឌូណេស៊ីនេះ បានធ្វើឡើងតាមរយៈរដ្ឋមន្ត្រីការពារជាតិ លោក Sjafrie Sjamsoeddin គ្រាដែលលោក ចូលជួបពិភាក្សាការងារទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
តាមការស្នើសុំរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា, រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បញ្ជាក់ថា ដោយមើលឃើញពីតួនាទីយ៉ាងសំខាន់របស់កងទ័ពពិសេសកម្ពុជាក្នុងការជួយដល់រាជរដ្ឋាភិបាលដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋចេញពីគ្រោះមហន្តរាយ និងបង្រ្កាបបទល្មើសបទល្មើសផ្សេងៗ ឥណ្ឌូណេស៊ី នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់កងទ័ពពិសេសកម្ពុជា តាមរយៈការជួយហ្វឹកហ្វឺន ដើម្បីបង្កើនធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទឱ្យបានកាន់តែរឹងមាំ។

ក្នុងជំនួបនោះ លោករដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី ក៏បានរំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនាពេលកន្លងមក ជាពិសេសរវាងកងទ័ពជាតិឥណ្ឌូណេស៊ី ជាមួយនឹងបញ្ជាការដ្ឋានទ័ពពិសេសនៃកងទ័ពជើងគោកកម្ពុជា។ លោក បញ្ជាក់ថា ទំនាក់ទំនងរវាងកងទ័ពទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី បាននាំនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពី ហើយលោក សន្យាថា ឥណ្ឌូណេស៊ី នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យបានកាន់តែល្អប្រសើរទៅថ្ងៃអនាគត ពីព្រោះកម្ពុជា គឺជាដៃគូរដ៏មានសារៈសំខាន់របស់ឥណ្ឌូណេស៊ី។

ជាការឆ្លើយតបវិញ លោកនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានទទួលស្គាល់ពីការរួមចំណែករបស់ភាគីឥណ្ឌូណេស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់ចូលរួមដោះស្រាយបញ្ហាប្រឈម និងការចូលរួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោកនាយកឧត្តមសេនីយ៍ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរដែលក្នុងរយៈពេលកន្លងមក ឥណ្ឌូណេស៊ី បានជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិកម្ពុជា ក្នុងការហ្វឹកហ្វឺនដល់កម្លាំងកងទ័ពពិសេសកម្ពុជាជាបន្តបន្ទាប់។

ជាការកត់សម្គាល់ ដោយមានការសហការល្អរវាងស្ថាប័នកងទ័ព, រដ្ឋាភិបាលឥណ្ឌូណេស៊ី បានផ្ដល់ជំនួយយោធាដល់កម្ពុជាជាបន្តបន្ទាប់ ទាំងការបណ្ដុះបណ្ដាល ហ្វឹកហ្វឺន និងសព្វាវុធ ជាពិសេសកាលពីពាក់កណ្ដាលឆ្នាំ២០២៤ ក្រសួងការពារជាតិឥណ្ឌូណេស៊ី បានផ្ដល់អាវុធវែងខ្លីជាច្រើនដើមដល់បញ្ជាការដ្ឋានទ័ពពិសេសកម្ពុជា។ ក្នុងនោះ កាំភ្លើងវែង ១៥០ដើម កាំភ្លើងខ្លី ២០ដើម និងគ្រាប់កាំភ្លើងជាច្រើនម៉ឺនគ្រាប់ផងដែរ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


