Connect with us

ព័ត៌មានជាតិ

អ្នកសារព័ត៌មានអាចស្នើសុំបណ្ណតាមប្រព័ន្ធអនឡាញ ជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកា

បានផុស

នៅ


ក្រសួងព័ត៌មានបានប្រកាសឱ្យដឹងថា មុខងារស្នើរសុំបណ្ណអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ កំពុងដំណើរការនៅលើ កម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO) ដែលកាន់តែផ្ដល់ភាពងាយស្រួល ដល់អ្នកសារព័ត៌មានទាំងអស់ដែល មានបំណងស្នើសុំបណ្ណអ្នកសារព័ត៌មាន សន្សំសំចៃទាំងពេលវេលា និងថវិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីទូរស័ព្ទដៃឆ្លាតវៃ ក្រសួងព័ត៌មានមានបណ្ដុំមុខងារមានសារៈសំខាន់ៗ ពាក់ព័ន្ធនឹងសេវាកម្ម សាធារណៈរបស់ក្រសួងព័ត៌មាន ដូចជាការ ស្នើរសុំចុះបញ្ជីអាជីវកម្មសារព័ត៌មាន ជាពិសេសមុខងារស្នើរសុំបណ្ណអ្នកសារព័ត៌មាន ដែលទើបដាក់ឱ្យដំណើរការ។

មុខងារស្នើរសុំបណ្ណអ្នកសារព័ត៌មាននេះគឺជាសេវាកម្មឌីជីថលលឿនទំនើប ដែលអ្នកសារព័ត៌មានអាចបំពេញពាក្យស្នើសុំបានគ្រប់ទីកន្លែង ដោយមិនចាំបាច់ធ្វើដំណើរទៅដល់ក្រសួងព័ត៌មាន ផ្ទាល់ឡើយ។

រាល់ការចុះឈ្មោះស្នើរសុំបណ្ណអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញនេះ អ្នកប្រើប្រាស់ក៏អាចតាមដានដំណើរការនៃការស្នើសុំរបស់ខ្លួនបានដោយងាយស្រួល។

រយៈពេលនៃការរង់ចាំដើម្បីទទួលបានបណ្ណអ្នកសារព័ត៌មាន មានរយៈពេលពីចន្លោះ ១០ថ្ងៃ ទៅ ១៥ថ្ងៃ មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម