Connect with us

ព័ត៌មានជាតិ

ប្រគល់​ម៉ាស​១០​ម៉ឺន​បន្ថែម​ទៀត ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​រួមចំណែក​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ​ ៖ ម៉ាស​ចំនួន​១០​ម៉ឺន​ម៉ាស ត្រូវ​បាន​ក្រុមហ៊ុន ហ្គោល​ដិ​ន​ថោ​ន បាត់ដំបង ប្រគល់​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​រួមចំណែក​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ខណៈ​ដែរ​ជំងឺ​នេះ បាននឹងកំពុង​រីក​រា​ល​ដាល​ចូលក្នុង​សហគមន៍​ជាថ្មី ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​និង​ទទួល​ខាងលើ​នេះ​ បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​២២ ខែ​មីនា​ ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​។

លោក​កើត ឆែ អភិបាលរង​រាជធានី ក្នុង​ឱកាស​នោះបាន​មានប្រសាសន៍​លើក​ឡើង​ថា ក្នុងនាម​ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ទាំងអស់​នៅ​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន ហ្គោល​ដិ​ន​ថោ​ន បាត់ដំបង ដែល​បាន​ឧបត្ថម្ភ ម៉ាស់ ចំនួន​១០​ម៉ឺន​ម៉ាស​ជូន​រដ្ឋបាល​រា​ធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។

លោក​បន្តថា កាយវិការ​ដ៏​ល្អ ប្រកបដោយ​មនុស្សធម៌ លើ​នេះ ពិតជា​បានរួម​ចំណែក​យ៉ាង សំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្របតាម​ការ​អំពាវនាវ​របស់ សម្តេច​អគ្គមហាសេនាបតី គេរ​ជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​នៃ មេរោគ​កូ​វីដ ១៩ (Covid-19) នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់ពេលវេលា​។

​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ​ស្តែង​ឲ្យ​ឃើញ​អំពី​ការ​គិតគូរ និង​ក្តី​អាណិត​ស្រលាញ់​ចំពោះ​ជនរួមជាតិ​ដោយ​ឈរ​លើ បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង​ជួបប្រទះ​នឹង​គ្រោះ​ន​ភ័យ នៃ​ការ​រាតត្បាត​ពី​មេរោគ​កូ​វីដ​-១៩ (Covid-19)​នេះ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម