Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ភ្នំពេញ​ព្រី​ខាស ផ្លេ​ន ប្រគល់​ម៉ាស ៤០​ម៉ឺន​ម៉ាស​ជូន​មក​រដ្ឋបាល​រាជធានី ដើម្បី​រួមចំណែក បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​ភ្នំពេញ ​៖ អគ្គនាយក​ក្រុមហ៊ុន ភ្នំពេញ​ព្រី​ខាស ផ្លេ​ន​(phnom penh precast plants) តំណាង​ឲ្យ​លោក​ឧក​ញ្ញ៉ា​ជឹ​ង ធាន​សេង បាន​នាំ​យក​ម៉ាស​ចំនួន​៤០​ម៉ឺន​ម៉ាស​ប្រគល់ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​រួមចំណែក​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ខណៈ​ដែរ​ជំងឺ​នេះ បាន​នឹង​កំពុង​រីក​រា​ល​ដាល​ចូល ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ និង​បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ដោយ​ជម្ងឺ​នេះ​ចំនួន​៨​នាក់​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​និង​ទទួល​ខាងលើនេះ​បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​២៦​ខែ​មិនា​ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​។

លោក​កើត ឆែ អភិបាលរង​រាជធានី ក្នុង​ឱកាស​នោះ​បាន​មានប្រសាសន៍​លើកឡើង​ថា ក្នុងនាម​ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ទាំងអស់​នៅ​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន ភ្នំពេញ​ព្រី​ខាស ផ្លេ​ន​(phnom penh precast plants) ដែល​បាន​ឧបត្ថម្ភ ម៉ាស់ ចំនួន​៤០​ម៉ឺន​ម៉ាស​នេះ ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។

លោក​បន្ត​ថា កាយវិការ​ដ៏​ល្អ ប្រកបដោយ​មនុស្សធម៌ លើ​នេះ ពិតជា​បាន​រួម​ចំណែក​យ៉ាង សំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្របតាម​ការអំពាវនាវ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ចាត់​វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​នៃ មេរោគ​កូ​វីដ ១៩ (Covid-19) នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់ពេលវេលា​។

ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ​ស្តែង​ឲ្យ​ឃើញ​អំពី​ការ​គិតគូរ និង​ក្តី​អាណិត​ស្រលាញ់​ចំពោះ​ជនរួមជាតិ​ដោយ​ឈរ​លើ បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង​ជួបប្រទះ​នឹង​គ្រោះ​ន​ភ័យ នៃ​ការ​រាតត្បាត​ពី​មេរោគ​កូ​វីដ​-១៩ (Covid-19)​នេះ​។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៦ មិនា​នេះ​មាន អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៨​នាក់​ហើយ ដែល​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ជំងឺ​កូ​វីដ​-១៩ ដែល​ក្នុង​នោះ​រួមមាន ទី​១ បុរស​ជនជាតិខ្មែរ អាយុ​៥០​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​។ ទី​២៖ ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ងឿ​ន សុថា​នី អាយុ​៦២​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ (​ភរិយា លោក ហួរ ឡា​វី​)​។ ទី​៣៖ បុរស​ជនជាតិខ្មែរ ឈ្មោះ គឹម ឃី​ស៊ុន អាយុ​៤៦​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​។

ទី​៤៖ បុរស​ជនជាតិខ្មែរ អាយុ​៧៥​ឆ្នាំ ឈ្មោះ ស្តើង ជា បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១​។ ទី​៥៖ ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ អ៉ិ​ន ម៉ា​នី​តា ភេទ​ស្រី អាយុ​៦២​ឆ្នាំ (​ជា​ម្តាយ​តារា​កំប្លែង​ស្រី​ពី​ន​) រស់នៅ​ក្រោយ​ផ្សារ​សឡា ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទី​៦៖ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ភូមិ​កណ្តាល ឃុំ​មានជ័យ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។

​ទី​៧៖ ឈ្មោះ Wu Jiannan ជនជាតិ​ចិន ភេទ​ប្រុស ៤៣​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​។​ទី​៨៖ ឈ្មោះ ថន ចាន់​ធឿន អាយុ​៥៥​ឆ្នាំ មន្ត្រីនគរបាល​ចរាច​រណ៍ ស្រុកកំណើត នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម