Connect with us

ព័ត៌មានជាតិ

ចុះ​យក​សំណាក​លើក​ទី​២​ នៅ​សង្កាត់​ស្ទឹងមានជ័យ​២​ រហូតដល់​១២នាក់

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ​ កាលពី​រសៀល​ថ្ងៃទី​២២​ ខែមីនា​នេះ​ បាន​ចុះ​ទៅ​យក​សំណាក​ប្រជាពលរដ្ឋ​ចំនួន​១២​នាក់​ ជា​លើក​ទី​២​ពាក់​ព័ន្ធ​អ្នកជំងឺ​កូ​វីដ​១៩ ​ដែល​ជា​ថៅកែ​នាំចូល​ខោ​លី អូ នៅ​សង្កាត់​បឹងទំពន់​ ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ​កន្លង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពពី​លោក សេង វ៉ាន់​ថា ចៅ​រង​ទី​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២​បាន​ឲ្យ​ដឹង​ថា ​នៅ​រសៀល​ថ្ងៃទី​២២​ ខែមីនា​នេះ​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ បាន​មក​ចុះ​យក​សំណាក​អ្នក​ពាក់​ព័ន្ធ​ជំងឺ​កូ​វីដ​១៩​ចំនួន​១២​នាក់​ ក្នុងនោះ​មាន​ស្រី​៩​នាក់​។

លោក​ចៅ​រង​ទី​១​បន្ត​ទៀត​ថា ​ទីតាំង​ដែល​គ្រូពេទ្យ​ចុះ​ទៅ​យក​សំណាក​គឺ​ស្ថិត​ក្នុង​ក្រុម​៤​ភូមិ​ព្រែក​ទាល់​១ ​សង្កាត់​ស្ទឹងមានជ័យ​ទី​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ជា​លើក​ទី​២​ ខ​ណៈ​លើក​ទី​១​អវិជ្ជមាន​ទាំង​១២​នាក់​។​ តែ​ក្នុង​នោះ​គ្រូពេទ្យ​អះអាង​ថា ការ​យក​សំណាក​លើក​ទី​១​មិនទាន់​រក​ឃើញ​នោះទេ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣០ វិនាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១០ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៩ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២៥ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

Sokha Hotels

ព័ត៌មានពេញនិយម