ព័ត៌មានជាតិ
បុរសដែលមានកូវីដ-១៩ម្នាក់ ដែលធ្វើដំណើរពីខេត្តកំពង់ស្ពឺ មកខេត្តសៀមរាប បានចម្លងមកប្រពន្ធ និងកូនម្នាក់របស់ខ្លួន
សៀមរាប ៖ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប លោក ក្រុស សារ៉ាត់ បានឲ្យអ្នកកាសែតដឹងនៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះថា កាលពីថ្ងៃទី២១ ខែមីនា ក្រុមគ្រូពេទ្យ សហការជាមួយសមត្ថកិច្ចជំនាញ បានរកឃើញបុរសជនជាតិខ្មែរម្នាក់ បានវិលត្រឡប់មកពីស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ និងបានយកសំណាកទៅធ្វើតេស្ត ជាលទ្ធផលមានវិជ្ជមានកូវីដ-១៩។

លោកប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានបញ្ជាក់ថា បុរសម្នាក់ដែលផ្ទុកមេរោគកូវីដ១៩នេះ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានវ័យប្រមាណ៤០ឆ្នាំ ដែលបានតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ កាលពីម្សិលមិញ។

បច្ចុប្បន្នបុរសរូបនេះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ដសៀមរាប។ ដោយឡែក នៅថ្ងៃទី២២នេះ លទ្ធផលធ្វើតេស្តអ្នកពាក់ព័ន្ធឃើញថា ប្រពន្ធ និងកូនប្រុសរបស់គាត់ម្នាក់អាយុ១៣ឆ្នាំ នៅសៀមរាប ក៏បានឆ្លងជំងឺកូវីដ-១៩នេះដែរ។ អ្នកទាំងពីរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
ដោយ ៖ កុសល


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


