ព័ត៌មានជាតិ
ក្រសួងការងារ និងអូស្ត្រាលីជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ
ភ្នំពេញ ៖ នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលីដឹកនាំដោយលោកស្រី ខារ៉ូលីន ប៊េកស្ទ័រ (Carolyn Bagster) លេខាទី១ និងជាប្រធានការិយាល័យពាណិជ្ជកម្ម និងវិនិយោគនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

តាមរយៈជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក រដ្ឋមន្ត្រី បានលើកឡើងពីកម្លាំងពលកម្មជំនាញដែលទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាត្រូវការ ដូចជាក្នុងវិស័យសេវាកម្ម វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ជាដើម។ ទន្ទឹមនេះ លោក រដ្ឋមន្ត្រី មើលឃើញថា នេះជាឱកាសដ៏ល្អក្នុងការបង្កើតភាពជាដៃគូ និងការជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល នៃប្រទេសអូស្ត្រាលី និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស(TVET) របស់ប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានចែករំលែកនូវការអនុវត្តជាគន្លឹះក្នុងការអភិវឌ្ឍជំនាញ និងការបណ្តុះបណ្តាលកម្លាំងពលកម្មនៅកម្ពុជា ស្របតាមទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាស្តង់ដាអប់រំបណ្តុះបណ្តាលរបស់ប្រទេសអូស្ត្រាលីនឹងចូលរួមចំណែកយ៉ាងសំខាន់តាមរយៈកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស(TVET) របស់ប្រទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេស និងជំនាញនានាប្រកបដោយគុណភាព។


ជាការឆ្លើយតប លោកស្រី ខារ៉ូលីន ប៊េកស្ទ័រ (Carolyn Bagster) រួមនឹងគណៈប្រតិភូដែលជាតំណាងនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលនានាក្នុងប្រទេសអូស្ត្រាលី បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសង្ឃឹមថាតាមរយៈការជួយសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលនៃប្រទេសអូស្ត្រាលី ជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស(TVET) របស់កម្ពុជាឱ្យកាន់តែប្រសើរថែមទៀត៕






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


